adverise with khmeread 8186dd0c 19f2 4cee b1be 79f0ae78ba3a

លិច​ទូកដ​កណ្តាលទន្លេ បាត់​ខ្លួន​៦​នាក់ សង្គ្រោះបាន​៤​នាក់​

    កណ្តាល ៖ ទូកដ​មួយគ្រឿង​បាន​លិច​ចូលក្នុង​ទន្លេមេគង្គ​ក្រោម​ចម្ងាយ​ពី​ច្រាំង​ប្រហែល​១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បណ្តាលមកពី​ខ្យល់ និង​ភ្លៀង ខ្លាំងបាត់​ខ្លួន​៦​នាក់​ និង​សង្គ្រោះបាន​៤​នាក់។



    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១ ​និង​៣០​នាទី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​លិច​ទូក​ចម្លង​០១​គ្រឿង​ម្ចាស់​ឈ្មោះ​ ស៊ុន ថៃ ភេទ​ប្រុស រស់នៅ​ភូមិ​ជ្រោយ​ពីសី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ខណៈពេល​កំពុងបើក​ឆ្លងទន្លេ  មាន​ជនរងគ្រោះ​ដែល​នៅលើ​ទូក​ចម្លង​មាន​ចំនួន​១០​នាក់​ (​ទាំង​អ្នកបើកបរ​) ហែល​រួច​៤​នាក់ និង​បាត់​ខ្លួន​៦​នាក់​។ ចំណែក​សម្ភារៈ​ដែល​បាត់បង់ ឬ​ខូចខាត សមត្ថកិច្ច​យើង​មិនទាន់​ដឹង​ទេ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​០៤​នាក់​បាន​ហែល​មក​ច្រាំង ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ។ ដោយឡែក​មនុស្ស​៦​នាក់​ទៀត​បាន​បាត់​ខ្លួន កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កំពុង​ស្វែងរក​៕​ ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់