adverise with khmeread 1a1e064c fb0c 4250 9e8d 520dc7155993

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​វាយ​អ្នកដទៃ​ពី​ឆ្នាំ​២០១១

    ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​នៅ​ម៉ោង៩ ​និង​២០​នាទី​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី​៣ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្ទាប់ពី ជនសង្ស័យ​រូបនេះ បាន​ប្រើ​ហិង្សា វាយ​អ្នកដទៃ កាលពី​ឆ្នាំ​២០១១ កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊ីម វឌ្ឍនៈ ហៅ ណាក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត នៅ​សង្កាត់ មនោ​រម្យ ខណ្ឌ​៧​មករា ជាប់ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី​៣ ភូមិ​បឹង​សាឡាង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១១​។  ការឃាត់ខ្លួន​ប្រស​នេះ​យោង តាម​ដីកា របស់​ចៅក្រម​ស៊ើបសួរ លោកស្រី សែម ស​កិ្ត​កូ​ឡា៕​ ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

មតិយោបល់