adverise with khmeread C28efd76 5baf 44a3 9cd1 42a8c2622638

លួច ​iPhone6 បាន​ហើយ​តែ​ជាប់​ខ្នោះ​

    បាត់ដំបង ៖ បុរស​ម្នាក់ រ​ពិស​ដៃ​លួច​ទូរស័ព្ទដៃ​ទំនើប​ម៉ាក ​អាយ​ហ្វូ​ន​៦ ​ភ្លេចខ្លួន​ត្រូវ​កម្លាំង​ល្បាត​ប៉ូលិស​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៧​ ខែ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជា បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ស្នាក់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង  ខេត្តបាត់ដំបង​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ សេង ស៊ីណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

    ចំណែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បាន​លួច​ទូរស័ព្ទ​ទំនើប​ម៉ាក ​Iphone 6 ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

    សមត្ថកិច្ច​បានប្រគល់​ទូរស័ព្ទ​ជូន​ជនរងគ្រោះ​វិញ​។ ចំណែក​ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​៕ ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់