adverise with khmeread 414d6292 dded 4183 9043 3a4d5e2888ea

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំញៀន​៦​កញ្ចប់​

    ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ក្នុង​ចំណត​ឡាន​ផ្សារ​សុរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​នៅវេលា​ម៉ោង​១៣ និង​០៥​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ជួន រដ្ឋា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤២ ផ្លូវ​៣៣៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​ ​វត្ថុតាង​ចាប់យក​រួមមាន​៖១. ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០៦​កញ្ចប់​, ២. ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ និង​៣. ម៉ូតូ​ចំនួន​០១​គ្រឿង​។​

     ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូនទៅ​អាវុធហត្ថ​រាជធានី ចាត់ការ​បន្ត​តាម​នីតិវិធី​៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់