Fc8236f1 84f2 4042 82dc bc79a43e1d10

ស្ត្រី​ម្នាក់​លួច​ទូរស័ព្ទ​បាន​៥​លើក​អស់លក្ខណ៍​

    ភ្នំពេញ ៖ នៅវេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ការពារ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ស្ថិតនៅ​ចំណុច ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​ ​(​ច្រក​ជណ្ដើរ​ទី​០១)​។​

    មន្ត្រី​អាវុធហត្ថ​នៅ​ទីនោះ​ផ្ទាល់​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សាយ ស្វិត ភេទស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​រទេះភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ​វត្ថុតាង​ចាប់យក​រួមមាន​ ​៖ ១. ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង (​ម៉ាក​សាំ​សុង​GalaxyA8 និង​Galaxy CORE ), ២. កាបូបដៃ​ចំនួន​០១ ពណ៌​សូកូឡា​, ៣. ប្រាក់រៀល​១០០០០​រៀល និង​ឯកសារ​ផ្សេងៗ​មួយចំនួនទៀត​។​

    មន្ត្រី​អាវុធហត្ថ​ប​ន្ថ​ថា ជនរងគ្រោះ​បាន​ដើរចូល​ច្រក​ជណ្ដើរ​ទី​១ ​ដើម្បី​មើល​ការប្រកួតបាល់ទាត់។ ក្រោយមក​ជន​រង​គ្រាះ​ទី​១ ​បាន​បាត់​ទូ​រស័ព្ទ​ដៃ​របស់ខ្លួន​មួយគ្រឿង មិនដឹង​អ្នកណា​ជា​អ្នកយក​ទេ។​

    បន្ទាប់មក​ស្រាប់តែ​ឃើញ​ជនសង្ស័យ ភេទ ស្រី​ម្នាក់ បាន​លូកដៃ​រូត​កាបូបស្ពាយ ខាងក្រោយ​របស់​ជនរ​ង​គ្រោះ​ផ្សេងទៀត។ ពេលនោះ​ជនរងគ្រោះ​ទី​១​បាន​រាយការណ៍​ជូន​កម្លាំង​អាវុធហត្ថ​មកឃាត់​ជនសង្ស័យ​តែម្ដង។ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន ធ្វើ​សកម្ម​លួច​សំភារៈ​ចំនួន​៥​លើក​មកហើយ​។​

    បច្ចុប្បន្ន សំភារៈ​ដែល​យើង​ដកហូត​ពី​ជនសង្ស័យ​ត្រូវបាន​ប្រគល់ អោយទៅ​ជនរងគ្រោះ​ទាំងពីរ​វិញ​ហើយ។ ចំណែក ជនសង្ស័យត្រូវ​កម្លាំង​អាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com​

អ្នកនឹងចូលចិត្ត

មតិយោបល់