adverise with khmeread Cd4dacec a5c9 4422 b311 2fd77f0b70dc

ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ជាប់​ខ្នោះ​អាវុធហត្ថ​

    កំពង់ចាម ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ផ្ទះសំណាក់ យីហោ​រតនៈ ស្ថិតក្នុង​ភូមិ​ទី​១៤ សង្កាត់ ក្រុង ខេត្តកំពង់ចាម​នៅវេលា​ម៉ោង​១៦ និង​៣០​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ១.​ឈ្មោះ ស្លេះ សូ​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ឥស្លាម រស់នៅ​ភូមិ​ព្រែក​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​, ២.​ឈ្មោះ សែន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូ​២ ឃុំ​អូ​ម្លូ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​, ៣.​ឈ្មោះ ចាន់ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​, ៤.​ឈ្មោះ ច​ន សំ​អូន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​ និង​៥.​ឈ្មោះ ថន យ៉ុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

    វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១. ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​០២​កញ្ចប់​, ២. ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​សម្ភារ​:​ជក់​គ្រឿងញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ចាម កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់