adverise with khmeread 69b7de24 e963 411b a96b d03f3ca98587

ជនជាតិ​ចិន​ម្នាក់​ខ្ចីលុយ​រកស៊ី យកលុយ​ចូល​កាស៊ីណូ​ចាញ់​អស់​ត្រូវបាន​ឃាត់ខ្លួន​

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​សេចក្ដីទុកចិត្ត ខ្ចីលុយ​១​លាន​យាន់​រកស៊ី បែរជា​យកលុយ​លេងល្បែង​ចាញ់​អស់ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នៅវេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ទីង អ៊ិ​ចាំង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន រស់នៅក្នុង​កាស៊ីណូ​ហូ​វ៉ា​ហ្គេ​នទី​ង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ដែលជា​ជនជាតិ​ចិន ហើយ​ត្រូវជា​មិត្ត​ភ័ក្ត្រ​របស់​ប្តី​ជនរងគ្រោះ បានមក​សុំ​ខ្ចីប្រាក់​របស់​ជនរងគ្រោះ​ចំនួន ១.០០០.០០០ យ័ន្ត (​មួយ​លាន​យ័ន្ត​ប្រាក់​ចិន​) ដោយ​ប្រាប់​ជនរងគ្រោះ​ជា​ម្ចាស់​ប្រា​ក់ថា​«​យកប្រាក់​ទៅ​ដាក់ទុន​រកស៊ី»​។​

    ក្រោយពី​បាន​ប្រាក់​ជនសង្ស័យ​បាន​យកប្រាក់​ទាំងនោះ​ទៅលេង​ល្បែង​ក្នុង​កាស៊ីណូ​ចាញ់​ប្រាក់​អស់ ហើយ​ព្យាយាម​រត់គេច​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ។ ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​បាន រាយការណ៍ មក​កម្លាំង​កងរាជអាវុធហត្ថ​ឱ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែម្តង​។​

    ជនសង្ស័យ​ត្រូវ​កម្លាំង​កង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់