adverise with khmeread 3fcff7b5 40ec 43b1 94a6 ffcb3784084e

ជនសង្ស័យ២នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​វ៉ៃខ្នោះ​!

    ភ្នំពេញ ៖ ប៉ូលិស​ចំការមន​បាន​ល្បាត​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក ​និង​ផ្សារ​ដើមថ្កូវ​ឃាត់ខ្លួន​អ្នកជួញដូរ​ និង​ប្រើ​ប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន ២​នាក់​ជា​បន្តបន្ទាប់​នា​ថ្ងៃទី​៨ ខែមិថុនា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង៤ ​និង៣០នាទី​ល្ងាច មកដល់​ចំណុច​ផ្លូវ​លេខ១០១ឆ្លងកាត់​បឹងត្របែក​។​

    ប៉ូលិស​និយាយថា ដំបូង​ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ០១​គ្រឿង ​ម៉ាក​ហុងដា​C125 ​ពណ៌​ខ្មៅ ​ស៊េរី២០០៨ ​ស្លាក​លេខ​ភ្នំពេញ​ 1Y-2237 ​លេខ​តួ​និង​ម៉ា​ស៊ីន ​8270090 ឆែកឆេរ​ឃើញ​ថ្នាំញៀន​ក្រាម​ស​ថ្លា​០១​កញ្ចប់​ នៅក្នុង​កាបូប​ឈ្មោះ​ ជា ដា​រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ គ្មាន ជា​អ្នក​បើក​ម៉ូតូ​។​

    បន្ទាប់មក​សមត្ថកិច្ច​នាំ​ឈ្មោះ ​ជា ដា​រ៉ា ទៅ​បន្ទប់​ជួល​ឆែកឆេរ​បន្ទប់​ជួល​លេខ​២២ ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​៤៩២ ​ក្រុម​១២ ​ភូមិ០២ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ឃាត់​មនុស្ស​ម្នាក់​ថែមទៀត​ឈ្មោះ ជា ហា​គី  ភេទប្រុស អាយុ២១​ឆ្នាំ​មុខរបរគ្មាន ពាក់ព័ន្ធ​ប្រើ​ប្រាស់​ត្រូវជា​ប្អូន ស្នាក់​នៅផ្ទះ​ជាមួយគ្នា​។ ដកហូត​ក្រាម​ស​ថ្លា១២​កញ្ចប់​តូច ​និង​ជញ្ជីង​ថ្លឹង​មួយ។​

    បច្ចុប្បន្ន​វត្ថុតាង​និង​ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់