ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានប៉ូលិសខណ្ឌសែនសុខបង្ក្រាបជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ខណៈពេលពួកគេកំពុងប្រមូលផ្តុំគ្នាជក់គឿងញៀននៅក្នុងសហគមន៍សែនសុខ២ សង្តាត់ឃ្មួញ ខណ្ឌសែនសុខ។
ប៉ូលិសិយាយថា ដំបូងកម្លាំងខណ្ឌសែនសុខបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមក្មេងស្ទាវកំពុងប្រមូលផ្តុំគ្នាជក់គឿងញៀននៅក្នុងសហគមន៍សែនសុខ២ សង្តាត់ឃ្មួញខណ្ឌសែនសុខ ភ្លាមនោះកម្លាំងប៉ុស្តិ៍ឃ្មួញ បានសហការជាមួយកម្លាំងចុះជួយបានចុះបង្ក្រាបជាក់ស្តែងឃាត់បានជនសង្ស័យចំនួន៤នាក់ក្នុងនោះមានស្រីចំនួន១នាក់ និងដកហូតក្រាមព៌ណសថ្លា (សង្ស័យថ្នាំញៀន) ចំនួន១កញ្ចប់ថង់ធំល្មម និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួន។
ប៉ូលិសបន្តថា ជនសង្ស័យឃាត់ឈ្មោះ១-ឈ្មោះ ឆេង លក្ខណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែ រមុខរបរមិនពិត្រាកដស្នាក់នៅសហគមន៍ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២-ឈ្មោះ អ៊ុង ម៉ាល័យ ភេទប្រស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រសា្នក់ នៅសហគមន៍ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ៣-ឈ្មោះ សម្បត្តិ ជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ សា្នក់នៅសហគមន៍ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ៤-ឈ្មោះ រិត គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រស្នាក់នៅសហគមន៍ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
វត្ថុតាងចាប់យក១- ម៉ូតូចំនួន០១គឿងម៉ាកស្មាសព៌ណខ្មៅសេរី០១០មានលេខតួ+លេខម៉ាស៊ី ២២២៨៩៦ ស្លាក់លេខភ្នំពេញ 1T.0104, ២- ក្រាមព៌ណស ថ្លាចំនួន០១កញ្ចប់ថង់ធំល្មម និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីមានចម្លើយសារភាពសមត្ថកិច្ច បាននាំជនសង្ស័យចំនួន០២នាក់ឈ្មោះ ឆេង លក្ខណា និងឈ្មោះ អ៊ុង ម៉ាល័យ ទៅឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះអ៊ុង ម៉ាល័យ ពុំបានដកហូតអ្វីទេ។ តែចំណែកលំនៅដ្ឋានជនសង្ស័យឈ្មោះ ឆេង លក្ខិណា បានដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម១-ដាវសាំម៉ូរ៉ៃចំនួន០១ដើម, ២-ហ្គីតា(សូឡូ)ចំនួន០១ និង៣-ដែកសរសៃកែច្នៃសំរាប់ឆ្កឹះសោចំនួន០១ និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួន៕ប្រភព៖ ខ្មែររីដ Khmeread.com
