adverise with khmeread 6806eb9c 5f9a 4b4a bd43 0fbad990d97e

រំលោភ​ហើយ​សម្លាប់ ប៉ូលិស​ចាប់ខ្លួនបាន​ម្នាក់​

    ព្រៃវែង ៖ ក្មេងស្រី​អាយុ​១០​ឆ្នាំ​ត្រូវបាន​ឃាតករ​រំលោភ​ហើយ​សម្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​៧ ខែមិថុនា​ ឆ្នាំ២០១៦​ម៉ោងជាង​២​រសៀល​នៅ​ចំណុច​វាល​ព្រៃ​ខាងកើត​ភូមិ​ខ្យោ​ក​កណ្តាល ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ​ចម្ងាយ២០០​ម៉ែត្រ។​

    ប៉ូលិស​និយាយថា រំលោភ​សម្លាប់​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ចាន់ សុ​ឃីម អាយុ១០ឆ្នាំ នៅ​ភូមិ​ខ្យោ​កជើង ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ តាម​ការបំភ្លឺ​ពី​ប្អូនស្រី​របស់​ឈ្មោះ ​ចាន់ ពៅ អាយុ៤ឆ្នាំ​បាន​បំភ្លឺថា​ឈ្មោះ ទ្រី គឹម ឈាង​ភេទ​ប្រុស អាយុ៣០​ឆ្នាំ​ នៅភូមិ​ខ្យោ​ក​កណ្តាល ឃុំ​ព​ពឺ​ស បាន​បបួល​បងស្រី​រប​ស់​ខ្លួន​ទៅរក​ឃ្មុំ​នៅ​ព្រៃ​ខាងកើត​ភូមិ​។​

    តាម​ការបំភ្លឺ​ពី​ឈ្មោះ​ ភុ​ន ដេវីត ​ភេទ​ប្រុស​ អាយុ១៣​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ជនសង្ស័យ​ បាន​ឆ្លើយថា​ខ្លួន ​បានឃើញ​ឈ្មោះ​ ទ្រី គឹម​ឈាង ដើរទៅ​ជាមួយ​ជនរងគ្រោះ​ទៅ​ទិសខាងកើត​ភូមិ​ខ្យោ​ក​កណ្តាល។​

    លុះដល់​ម៉ោង​៣​ល្ងាច​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រកឃើញ​ជនរងគ្រោះ​ត្រូវស្លាប់ ដោយ​ផ្អែក​លើក​សាក្សី​ទាំងពីរ​ប៉ូលិស​បាន​ឈានទៅ​កំណត់​មុខសញ្ញា​ឈ្មោះ ​ទ្រី គឹម​ឈាង ​ភេទ​ប្រុស ​អាយុ៣០​ឆ្នាំ ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់