adverise with khmeread Jen wb

ជេននីហ្វើ ឡរិន មិនចូលចិត្តចំណាយពេលថ្ងៃបុណ្យណូអែលនៅហូលីវូដ

          តារាស្រីដ៏មានប្រជាប្រិយ​របស់អាមេរិក ជេននីហ្វើ ឡរិន (Jennifer Lawrence) ស្នាក់នៅទីក្រុងឡូសអែនជើ​ឡេស​សម្រាប់​​ការ​ងារតែប៉ុណ្ណោះ ជារឿយៗ នាង​ធ្វើ​ដំណើរ​ទៅ​​សួរសុខទុក្ខគ្រួសារនៅរដ្ឋ Kentucky នៅ​​ថ្ងៃបុណ្យ​ណូអែល។

          ជេននីហ្វើ និយាយថា “ខ្ញុំតែង​តែ​ទៅរដ្ឋ Kentucky ដើម្បីអបអរ​ថ្ងៃបុណ្យ​ណូអែល។ ខ្ញុំមិន​ដែលនឹកចង់​ចំណាយ​ប្រាក់​នៅ​ថ្ងៃបុណ្យណូអែល​ក្នុង​ទីក្រុង​ឡូសអែនជើឡេសទេ”។

          តារាស្រីវ័យ២៥​ឆ្នាំរូបនេះ​និយាយថា នាងពេញចិត្តណាស់នៅពេល​ឪពុក​របស់​នាង​ស្លៀក​ពាក់ជា​តាណូអែលរៀងរាល់ឆ្នាំ ហើយ​ក្រុមគ្រួសារទាំង​ជួបជុំនិង​រៀបចំពិធីជប់លៀង​រួម​គ្នា​ ជាពិសេសទៅទៀត​នាង​មាន​ក្មួយ​ៗពីរបីនាក់​ផងដែរ​ ដែលញាំង​បរិយាកាសរឹតតែសប្បាយ​ទៀត។    

ជេននីហ្វើ និយាយថា នៅពេល​នាងទៅដល់​ផ្ទះ​ អ្វីដែល​ធ្វើឲ្យ​នាង​ជក់ចិត្ត​បំផុត​នោះគឺអាហារ​ដែល​ម្តាយ​របស់​នាង​រៀបចំនិងចម្អិន​ដោយផ្ទាល់៕

adverise with khmeread

មតិយោបល់