adverise with khmeread 108e63e0 ee3a 4f0e 8c4c 00fa9bffd743

បើក​ឆ្នាំង​អត់​មាន​បាយ​និង​ម្ហូប​ទាញ​ពូថៅ​កាប់​កម្ទេច​ម៉ូតូ​ម្តាយ​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ថ្ងៃទី​០៨​ មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០​នៅ​ចំណុច​ភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​កូនប្រុស​បើក​ឆ្នាំង​អត់​មាន​បាយ ​និង​ម្ហូប​ទាញ​ពូថៅ​កាប់​កម្ទេច​ម៉ូតូ​ម្តាយ ត្រូវ​ម្តាយ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ជា អេង ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​ត្រូវជា​ម្តាយ​ជនល្មើស​)។​

    ចំណែក​ជនល្មើស ឈ្មោះ​ ហួរ សុភាព ភេទ​ប្រុស ​អាយ​៣៥ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​(​ត្រូវជា​កូនបង្កើត​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​ខាងលើ​ជនល្មើស​ បាន​ផឹកស្រា​ថ្នាំ​ស្រវឹង ​ហើយ​បាន​ទៅ​បើក​ឆ្នាំងបាយ​ដើម្បី​ដួស​បាយ ហូប។ ប៉ុន្តែ​នៅក្នុង​ឆ្នាំង​អត់​មាន​បាយ និង​ម្ហូប ម្យ៉ាងវិញទៀត ជនល្មើស​បាន​ខឹង​ នឹង​ឪពុក​របស់ខ្លួន ដែល​បាន​ស្តីបន្ទោស ពេលយប់​ថ្ងៃទី​០៧​ ខែមិថុនា ​ឆ្នាំ២០១៦​ ផង​នោះ ជនល្មើស​បាន​យក​ពូថៅ​ទៅ​កាប់​កម្ទេច​ម៉ូតូ​របស់​ម្តាយ​ខ្លួន ម៉ាក់ សង់​កូរ៉េ ពណ៌​ក្រហម បណ្តាលឱ្យ​បែកខ្ទេច​។​

    ខណៈពេលនោះ ជនរងគ្រោះ​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ភូមិធំ។ ក្រោយពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​កម្លាំង​ប៉ុ​ស្តិ៍​រដ្ឋបាល ភូមិធំ បាន​ចុះទៅ ដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនល្មើស មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់