adverise with khmeread Cover

ព័ត៌មាន​បន្ថែម​ស្តីពី​ករណី​លិច​ទូកដ​នៅ​ស្រុក​ល្វាឯម​

    កណ្តាល ៖ មាន​ករណី​ខ្យល់​កន្ត្រាក់ ភ្លៀង​ខ្លាំង​បណ្តាលឱ្យ​លិច​ទូកដ​នៅ​ថ្ងៃទី០៨ ខែ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​២៥​នាទី​រសៀល​នៅ​ចំណុច​កំពង់​ទូកដរ ភូមិ​កោះ​កែវ ឃុំ​កោះ​កែវ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ចម្ងាយ​ពី​មាត់ច្រាំង​ប្រហែល១០០​ម៉ែត្រ​ពេល​ទូកដរ ចេញពី​ច្រាំង​ត្រូវមាន​ភ្លៀងខ្យល់​បោក​លិច បាត់​ខ្លួន​៤​នាក់​ និង​សង្គ្រោះបាន​៦​នាក់​។​

    គ្រោះថ្នាក់​ខាងលើនេះ បើតាម​ព័ត៌មាន​បឋម​មាន​អ្នកជិះ​១០​នាក់, ​ម៉ូតូ ៤​គ្រឿង ជួយសង្គ្រោះ​បាន​៦​នាក់ បាត់​ខ្លួន ៤​នាក់​។ មកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​បាន​មុជទឹក​យកស​ពបាន​១នាក់ ភេទ​ប្រុស ​និងកំពុងមុជ​រាវរក​យក​បន្ដទៀត​រហូតដល់​យប់​។​

    ប៉ូលិស​បន្តថា អ្នករងគ្រោះ​ឈ្មោះទី​១-​ឈ្មោះ ឈឺ​ន កូ ភេទ​ប្រុ​ស អាយុ​៦១​ឆ្នាំ​ជាតិ ខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កោះ​កែវ​ក្រោម​ ឃុំ​កោះកែវ ​ស្រុក​ល្វាឯម​, ទី២-​ឈ្មោះ ស៊ី​ណា យូ​សៀក ភេទ​ស្រី​ អាយុ​០២​ឆ្នាំ ​ជាតិខ្មែរ ​នៅក្នុង​បន្ទុក​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​ (​ស្លាប់​)​ រក​សព​មិនទាន់​ឃើញ ពេល​ទូកដរ​ក្រឡាប់​លិច​ត្រូវ​ទឹករលក​បោក ក្មេងស្រី របូត​ពី​ដៃ​ឪពុក រក​មិនឃើញក៏ ហែល​មក​ខាង​យករួចខ្លួន​។​

    ប៉ូលិស​បន្តថា ម្ចាស់​ទូកដរ​ឈ្មោះ ​ស៊ុន ថៃ ភេទប្រុស ​អាយុ​៦៨​ឆ្នាំ​ ជនជាតិខ្មែរ ​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ជ្រោយ​ពិសី ឃុំ​ទឹក​ឃ្លាំង​ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​ ចំណែក​អ្នកបើកបរ​ទូក​ឈ្មោះ ​ស៊ុន គីម​លី ភេទ​ប្រុស​ អាយុ៣២​ឆ្នាំ​ជាតិខ្មែរ ​(​កូនបង្កើត​ម្ចាស់​ទូកដរ​)​ មាន​ទីលំនៅ​នៅ​ជាមួយ​ឪពុក​(​គេចខ្លួន​)​។​

    សម្ភារៈ​បាត់បង់ ទី​១-​ម៉ូតូ​C១២៥​ស៊េរី​២០១៥ ចំនួន០១​គ្រឿង​, ទី២-​ម៉ូតូ​គុប​ជ្រុង​C៩០ ចំនួន​០១​គ្រឿង​, ទី៣-​ម៉ូតូ​C១២៥​ស៊េរី​២០១៣ ចំនួន​០១​គ្រឿង​, ៤-​ម៉ូតូ​C១២៥​សេរី​២០១៥ ចំនួន​០១​គ្រឿង​(​របស់​អ្នកបើក​ទូកដរ​),​ ទូរ​សព្ទ័ ចំនួន​០៥​គ្រឿង​,​ ប្រាក់ ៧០០​ដុល្លារ​ និង​ប្រាក់រៀល ៥២០.០០០​រៀល​ និង​ឯកសារ​មួយចំនួន​។​

    ប៉ូលិស​បន្តទៀតថា នៅ​ថ្ងៃទី​០៨​ ខែមិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ទូកដរ ចម្លង​កោះ​កែវ​ជ្រោយ​ដង បាន​ដឹក​អ្នកដំណើរ​ពី ចំណុច​កំពង់​កោះ​កែវ ឆ្លងទន្លេ​ទៅ​ចំណុច​ភូមិ​ជ្រោយ​ដង​ ដែលមាន​អ្នកធ្វើដំណើរ​សរុប ០៨​នាក់ ស្រី​០៦​នាក់ និង​អ្នកបើក​ទូកដរ​០១​នាក់​។ អ្នកបើក​ទូកដរ បាន​បើក​ទូកដរ ថយក្រោយ​រៀប​ចេញដំណើរ ទៅខាង​ស្រុក​កៀនស្វាយ​ពេលនោះ​មេឃ​ធ្លាក់ ភ្លៀង​មាន​ខ្យល់​មធ្យម​ពេល​ទូកដរ  ថយ​ចេញពី​ខាង​បាន​​ប្រហែល​៧០​ម៉ែត្រ ស្រាប់​តែមាន​ភ្លៀងខ្យល់​កន្ត្រាក់ បោកបក់​ទូក​យ៉ាងខ្លាំង​បណ្ដាល​ឱ្យ​ក្រឡាប់​ទូកដរ លិច​តែម្ដង​។ ភ្លាមនោះ​អ្នកដំណើរ​បាន​ហែល​រួចខ្លួន​ចំនួន ០៦​នាក់​ស្រី ០៥​នាក់​។​

    ក្នុងករណីនេះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ល្វាឯម ដឹកនាំ​ដោយ​លោក​ ប៊ុន ​ផេង​ អភិបាលស្រុក​ល្វាឯម កម្លាំង​នគរបាល​២៨​នាក់ កង​រាជ​វុ​ត​ហត្ថ ០៨​នាក់​បាន​ចុះជួយ​ជនរងគ្រោះ​ និង​បន្ត​រក​សាកសព​ជនរងគ្រោះ​ក្មេងស្រី​ម្នាក់ទៀត រក​មិនទាន់​ឃើញ​នៅឡើយ​ទេ៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់