ត្បូងឃ្មុំ ៖ កម្លាំងជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្តត្បូងឃ្មុំ បានបង្ក្រាបករណីរក្សាទុកអាវុធដោយខុសច្បាប់ និងក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាននគរបាល និងកងយោធពលខេមរភូមិន្ទ ផ្លាកលេខម៉ូតូក្លែងក្លាយ រក្សាអាវុធជាតិផ្ទុះកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ ម៉ាប់ សុភ័ក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ ម៉ាន់ ស៊ីរ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដរួម និងវត្ថុតាងក្នុងនោះមាន ៖ ១-អាវុធខ្លីប្រើហ្គាស (បាញ់គ្រាប់កាំកង់), ២-គ្រាប់K៥៤ ចំនួន ០៤គ្រាប់, ៣-ឯកសណ្ឋាននគរបាល ខោចំនួន០២, សំពត់នគរបាលនារីចំនួន០២, អាវចំនួន០៣, មួកចំនួន០១, ខ្សែក្រវ៉ាត់ចំនួន ០១, ពិលឆក់០១ និង៤-ឯកសណ្ឋានប៉ារ៉ាចំនួន ០១សំរាប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការបន្តតាមនីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com
