adverise with khmeread 47de1cbe ce2c 4f0b 99fd 5d4a9fa6fb33

នាំ​បុរស​ម្នាក់​ទៅ​ញាត់​គុក​រឿង​គ្រឿងញៀន​

    កំពង់ចាម ៖ លោក ខៀវ សន ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ​៣៥៤ ឃ​.​ខ ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ សម្រេច​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ ០១​នាក់ ពី​ប​ទ រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​អធិការដ្ឋាន​នគ​របាល​ស្រុក​កោះសូទិន បង្ក្រាប​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៣៥​នាទី នៅ​ចំណុច​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះសូទិន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ​ឃុំ​មហាលាភ បាន​ចុះបង្ក្រាប​ករណី រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ផន ស​ម្ផស្ស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម។​ ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន​ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០១​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់​​ចាម រួចរាល់​ហើយ នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ ទៅតាម​បញ្ញត្តិ​ច្បាប់ មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់