adverise with khmeread B5d2b798 6778 4705 a52c 4538db7bbcc2

មនុស្ស​ប្រុស​ស្រី​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​៤៨​កញ្ចប់​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៤ និង​១០​នាទី នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​មេមត់ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ អឿ ភី​ណា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​ និង​២-​ឈ្មោះ មៀ​ច ហុង ភេទ​ប្រុស អាយុ៤២​ឆ្នាំ ទាំងពីរ​ជា​ប្តី​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ ​សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន៤៨កញ្ចប់ រថយន្ត​ Camry ​ផលិត​ឆ្នាំ​១៩៨៩ ០១​គ្រឿង សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទោ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់