adverise with khmeread 2067c98c 14bf 4a42 a459 b403cd8f1293

ចាប់​មេ​កន្ទុយលេខ​បញ្ជូនទៅ​តុលាការ​

    កំពង់ចាម ៖ ក្រុមការងារ​ពិសេស​ចុះជួយ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កោះសូទិន​ បង្ក្រាបបាន​អ្នកលក់​ឆ្នោត​យួន​បាន​ម្នាក់​នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​របស់​ឈ្មោះ ​មេន ជាប់​គល់ស្ពាន​មិត្តភាព​កម្ពុជា​ចិន ស្ថិតនៅ​ភូមិ​ដើ​ម​ស្តៅ ឃុំ​ពង្រ ស្រុក​កោះសូទិន​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៦​ វេលា​ម៉ោង​១៣ ​និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ បូ វុទ្ធី ហៅ​ឆា​ខ្វៃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ស្តៅ ឃុំ​ពង្រ ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​។ សមត្ថកិច្ច​បានការ​ដក​ហូត​សម្ភា​រះ​រួមមាន ​៖​ សៀវភៅ​កត់​កន្ទុយលេខ​០១​ក្បាល​,​ ប៉ិ​ច​០១​ដើម​,​ ទូរ​សព្ទ័​ចុច​ពិល​០២​គ្រឿង​,​ លុយ​៨០​ម៉ឺ​ន​រៀល​និង​ម៉ូតូ​ហាន់​ហ្វា​០១​គ្រឿង​។​

    បច្ចុប្បន្ន​ជន​ល្មើ​ស​ជា​អ្នកលក់​ឆ្នោត​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះសូទិន ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់