adverise with khmeread 233051fc 307c 420f a9b4 4acab82d4e0b

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»

    បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០១៦ វេលា ម៉ោង៩ ​និង​៤០ នាទី​យប់​នៅតាម​ដងផ្លូវ​ក្នុង ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង តាម​ដីកា​តុលាការ​ពីបទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»។​

    ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ជំនាញ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ចាប់ខ្លួន​ជនល្មើស ឈ្មោ ហូ គឹមហុង ហៅ ហុង ភេទ​ប្រុស អាយុ១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​ និងខេត្តបាត់ដំបង ពីបទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​កាប់​គោ​ថ្មី សង្កាត់ អូរ​ចារ ក្រុង និង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៨ ខែ មករា ឆ្នាំ ២០១៦ កន្លងមក។​

    ការចាប់ខ្លួន​នេះ​គឺ​ដោយ អនុវត្តតាម​ដីកា បង្គាប់​អោយ​ចាប់ខ្លួន​លេខ ១០៦ ត ព្រ ចុះ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ របសលោក អ៊ុក សុ​វណ្ណា​រិ​ទ្ធ ជា​ចៅក្រម​ស៊ើ​ប​សួរ នៃ​សាលាដំបូង​ខេត្តបាត់ដំបង។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​រៀបចំ​ឯកសារ បញ្ជូន ជន​ល្មើ​ស​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើ​ម្បី​ចា​ត​ការបន្ត​តាមនីតិ​វិធី៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់