adverise with khmeread 1

ថ្នាំ​មិនមែន​ចេះតែ​លេប​ទេ​! ម្តាយ​រូបនេះ​ប៊ិះ​បាត់​បង់ជីវិត​ដោយសារ​អា​ឡែ​ស៊ី​ជាមួយ "​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​"

​    ​ម្តាយ​ម្នាក់នេះ​បាន​តស៊ូ​ដើម្បី​ជីវិត​រស់ បន្ទាប់ពី​ជួប​បញ្ហា​អា​ឡែ​ស៊ី​ធ្ងន់ធ្ងរ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ចាប់ផ្តើម​លេបថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ 

​    ​លោកស្រី Mpho Boadia អាយុ ៣៦ ឆ្នាំ​បាន​លេបថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​កាលពី​ខែមករា ឆ្នាំ​២០១៣ ដើម្បី​ជួយ​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត និង អាកា​រៈ​ស្ត្រេ​ស៍​ធ្ងន់ធ្ងរ បន្ទាប់ពី​មិត្ត​សំណព្វចិត្ត​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ ២០១០​។ ប៉ុន្តែ​គ្រាន់តែ​លេបថ្នាំ​ទាំងនោះ​បាន​ប៉ុន្មាន​សប្តាហ៍ លោកស្រី​ស្រាប់តែ​ចេញ​កន្ទួល​ពេញ​ខ្លួន និង​មុខមាត់​។ 

​    ​ក្រុម​វេជ្ជបណ្ឌិត​ជឿថា លោកស្រី​កើត​អុតស្វាយ ប៉ុន្តែ​នៅពេលដែល​កន្ទួល​នោះ​កាន់តែ​ដុនដាប ហើយ​ពងបែក​ចាប់ផ្តើម​ផ្ទុះ​ពេញ​រាងកាយ លោកស្រី​ក៏ត្រូវ​បាន​គេ​បញ្ជូនទៅ​កន្លែង​សង្គ្រោះបន្ទាន់​។ 

​    ​នៅ​ទីនោះ លោកស្រី​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​អាកា​រៈ​ម្យ៉ាង​ហៅថា Stevens Johnson Syndrome ជា​ស្ថានភាព​ជំងឺ​កម្រ ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ "​ប្រតិកម្ម​ហួសប្រមាណ​" បន្ទាប់ពី​ឆ្លង​ជំងឺ​ស្រាល ឬ​គ្រាន់តែ​លេបថ្នាំ​។ 

​    ​ជំងឺ​នេះ​បាន​បណ្តាលឱ្យ​ពងបែក​ផ្ទុះ​ពេញ​ខ្លួន​ហើយ​វា​បាន​បេះយក​ស្បែក​ជុំវិញខ្លួន​ទាំងមូល មិន​ថា​ភ្នែក មាត់ ឬ​ក​នោះឡើយ​។ 

​    ​លោកស្រី​បាន​រ៉ាយរ៉ាប់​ថា ពេល​អា​ឡែ​ស៊ី​ជាមួយ​ថ្នាំ​ទាំងនោះ លោកស្រី​ចាប់ផ្តើម​របេះ​សាច់​បន្តិច​ម្តងៗ គ្រប់​ពេលដែល​គាត់​ញើសសំបោរ​ម្តងៗ​។ 

​    ​បន្ទាប់មក​គាត់​ត្រូវបាន​គេ​នាំទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ Klerksdorp Hospital ក្នុង​ទីក្រុង​ឡុង​ដ៍ ជាទី​ដែល​លោកស្រី​ត្រូវ​បានដាក់​ថ្នាំ​សន្លប់ និង​ត្រូវគេ​ចៀរ​យក​សាច់​រលួយៗ​ចោល​។ 

​    ​លោកស្រី​និយាយថា "​កន្ទួល​ទាំងនោះ​រមាស់​ណាស់​។ ភ្លាមនោះ​ខ្ញុំ​ក៏​ដឹងខ្លួន​ថា​មានរឿង​មិន​ស្រួល​កើតឡើង​ហើយ​។ ខណៈដែល​ជំងឺ​វិ​វត្ត ខ្ញុំ​មាន​អារម្មណ៍​ដូច​ត្រូវគេ​ឆ្នាំងអ៊ុត​មក​អ៊ុត​ទាំង​រស់​អ៊ីចឹង​។ ពងបែក​បាន​រីក​រាលដាល​ពេញ​ខ្លួន​ខ្ញុំ ដូច្នេះ​ស្បែក​ខ្ញុំ​បាន​របេះ​ពី​ខ្លួន​តែម្តង​"​។  

​    ​លោកស្រី​បានជា​សះស្បើយ​ឡើងវិញ​នៅ​មួយខែ​ក្រោយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ខែមេសា ឆ្នាំ ២០១៣​។ ប៉ុន្តែ​ថ្មីៗ​នេះ លោកស្រី​បាន​ឆ្លៀតឱកាស​ក្រើនរំលឹក​ដល់​មនុ​ស្សទាំង​ឡាយ​កុំ​ចេះតែ​លេបថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ផ្តេសផ្តាស ប្រយ័ត្ន​ជួប​រឿង​អាក្រក់​ដូច​គាត់​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់