adverise with khmeread 1

ពេល​ឃើញ​មនុស្ស​ចោះ​ក្រវិល​ត្រង់​កន្លែង​នេះ សូមកុំ​ឆ្ងល់ គេ​មាន​មូលហេតុ​ពិសេស​របស់គេ​!

​    ​មនុស្ស​ជុំវិញ​ពិភពលោក​បាន​ស្វែងរក​វិធីសាស្ត្រ​ផ្សេង​តាមបែប​ធម្មជាតិ និង​តាមបែប​ផ្សេងៗ​ទៀត​ដូចជា ចាក់​ម្ជុល​វិទ្យាសាស្ត្រ ម៉ាស្សា ហាត់​យ៉ូ​ហ្គា ចុច​លើ​រាងកាយ ។​ល​។ ដើម្បី​ជំនួស​ការ​លេបថ្នាំ​។ 

​    ​ប៉ុន្តែ​លោកអ្នក​ធ្លាប់​ឮ​អំពី​ការ​ចោះ​ក្រវិល​ត្រចៀក​ដើម្បី​បំបាត់​ឈឺក្បាល​ប្រកាំង​ដែរ​ទេ​? ជាការ​ពិត នៅពេលដែល​លោកអ្នក​ឃើញ​មនុស្ស​ចោះត្រចៀក​ផ្នែក​ខាងក្នុង (​ដូច​ក្នុង​រូប​) សូមកុំ​ឆ្ងល់ ព្រោះ​វា​ជួយ​បំបាត់​ឈឺក្បាល​ប្រកាំង​យ៉ាង​ពូកែ​សក្តិ​សិទ្ធ​។ 

​    ​វិធី​ចោះ​ក្រវិល​នេះ​គឺ​ស្រដៀង​នឹង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ដែរ ប៉ុន្តែ​គ្រាន់តែ​វិធីសាស្ត្រ​នេះ​ជាប់លាប់​ជា​និរន្ត​។ នៅពេល​ឈឺក្បាល​ប្រកាំង​ចាប់ផ្តើម​កើតឡើង វា​នឹង​បាត់​ទៅវិញ​ភ្លាម​ចំពោះ​មនុស្ស​ដែល​ចោះ​ក្រវិល​ត្រង់​កន្លែង​នេះ​។ មូលហេតុ​គឺ​នៅពេល​តំបន់​នេះ​ត្រូវបាន​ចោះ សរសៃឈាម​ជុំវិញ និង​សរសៃប្រសាទ​នឹងត្រូវ​បាន​ជំរុញ​ឱ្យធ្វើ​រំញោច ដោយ​ធ្វើឱ្យ​វា​បញ្ចេញ​អ័រម៉ូន Endorphin និង​ជាតិគីមី​ដែល​រាងកាយ​ផលិត​បាន​ទៅ​ជួយ​បំបាត់​ការឈឺ​ក្បាល​ប្រកាំង​ភ្លាមៗ​៕

adverise with khmeread
ប្រភព៖ sun-gazing

អ្នកនឹងចូលចិត្ត

មតិយោបល់