adverise with khmeread 1

សញ្ញា​ទាំង ៧ នេះ​អាច​បង្ហាញថា​មាន​ជំនាងផ្ទះ​នៅក្បែរ​ខ្លួន​អ្នក​! ជឿ​ឬ​មិន​ជឿ​អាស្រ័យ​លើ​ការគិត​របស់លោក​អ្នក​!

​    ​១. សីតុណ្ហភាព​ក្នុង​បន្ទាប់​ស្រាប់តែ​ផ្លាស់ប្តូរ​គ្មាន​ការរំពឹងទុក
​    ​- ប្រសិនបើ​អ្នក​ស្រាប់​តែមាន​អារម្មណ៍​ភ្លាមៗ​ថា​ខ្យល់​ប្រែជា​ក្តៅ​ល្មមៗ​ឬក៏​ក្តៅ​ខ្លាំង​នៅ​ជុំវិញ​អ្នក នោះ​ជំនាងផ្ទះ​គឺ​ប្រហែល​កំពុងស្ថិត​នៅក្បែរ​លោក​អ្នក​ហើយ​។ អ្នក​ក៏​អាចមាន​អារម្មណ៍​ថា​មាន​គេ​ប៉ះ​នៅ​ក​ផងដែរ​។​

​    ​២. ស្រាប់តែ​ធំក្លិន​ចម្លែក​នៅក្បែរ​អ្នក​ភ្លាមៗ​
​    ​- វា​គឺជា​ក្លិន​ដ៏​ចម្លែក​ដែល​អ្នក​មិន​ធ្លាប់​ហិត​ពីមុន​ទេ ឬក៏​ប្រហែលជា​ក្លិន​ដែល​អ្នក​មិនអាច​ចងចាំ​ពីមុន​។​

​    ​៣. ឃើញ​ពន្លឺ​ចម្លែក​លេចឡើង​
​    ​- ប្រសិនបើ​អ្នកឃើញ​ពន្លឺ​លេចឡើង​នៅមុខ​បន្ទប់​របស់​អ្នក​ឬក៏​អ្នកឃើញ​ស្រមោល កុំ​ខ្លាច​ឱ្យសោះ​! អ្នកនឹង​មិនឃើញ​ជំនាងផ្ទះ​នោះទេ ដរាបណា​អ្នក​មិនទាន់​ត្រៀមខ្លួន​រួចរាល់ ហើយ​ជំនាញ​ផ្ទះ​ក៏​មិន​ធ្វើឱ្យ​អ្នក​ភ័យខ្លាច​ដែរ​។​

​    ​៤. ឮ​សំឡេង​ខ្សឹប​ដែល​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នក​
​    ​- ប្រសិនបើ​អ្នក​ឮ​សំឡេង​ខ្សឹបរ​សៀកៗ​ក្បែរ​ត្រចៀក សូម​ប្រើការ​ទំនាក់ទំនង​តាមផ្លូវ​ចិត្ត​របស់​អ្នក​ប្រាប់​ទៅ​ជំនាញ​ផ្ទះ​ឱ្យ​និយាយ​ឮៗ​។ កុំ​សន្ម​ត់​ភ្លាមៗ​ថា សំឡេង​ខ្សឹប​ដែល​អ្នក​ឮ​គឺ​គ្រាន់តែ​ជាការ​ស្រមើល​ស្រមៃ​។ លោកអ្នក​អាច​នឹង​បាន​ដំណឹង​ដ៏​សំខាន់​ចេញពី​មាត់​របស់​ជំនាងផ្ទះ​។ 

​    ​៥. មាន​រោម​បក្សី​ពណ៌​ស​លេចឡើង​នៅ​កន្លែង​ដែល​មិន​រំពឹង​
​    ​- នេះ​គឺជា​សញ្ញា​ពិតៗ​ដែល​ជំនាញ​ផ្ទះ​កំពុង​ស្ថិតនៅ​ជាមួយ​អ្នក​និង​ត្រៀម​ឆ្លើយតប​ចំពោះ​ការ​បុណ្យ​ស្រន់​ពី​អ្នក​។​

​    ​៦. យល់សប្តិ​ឃើញ​ជំនាងផ្ទះ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​
​    ​- នៅពេល​ព្រឹក អ្នក​នឹងមាន​អារម្មណ៍​វិជ្ជមាន​ហើយ​អ្នកនឹង​ដឹង​ច្បាស់​ថា​ត្រូវធ្វើ​អ្វី បន្ទាប់ពី​ទទួលបាន​ដំណោះស្រាយ​ពី​មនុស្ស​ដែល​ប្រាប់​អ្នក​ក្នុង​សុបិន (​ជំនាងផ្ទះ​)​។​

​    ​៧. អ្នកមាន​អារម្មណ៍​ថា​នរណាម្នាក់​ទើបតែ​បាន​ដើរ​ផុត​អ្នក​ឬក៏​ឈរ​ក្បែរ​អ្នក​
​    ​- ជំនាញ​ផ្ទះ​តែងតែ​ធ្វើឱ្យ​អ្នកដឹង​ពី​វត្តមាន​របស់គាត់​។ វា​អាច​កើតឡើង​នៅ​កន្លែង​ណាមួយ ដែល​លោកអ្នក​កំពុង​ជួប​បញ្ហា ហើយ​គាត់​នឹង​ជួយ​នាំ​ដៃ​លោកអ្នក​ឱ្យ​រកឃើញ​ដំណោះស្រាយ​នៅនឹងកន្លែង​។ 

​    ​ជឿ​ឬ​មិន​ជឿ​គឺ​អាស្រ័យ​លើ​ការគិត​របស់លោក​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​សូមកុំ​បោះបង់​ពាក្យ​ថា "​អាគម​ផ្សំ​អាយុ​" ឱ្យសោះ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្រ​ណិ​ប​តន៍​ព្រះពុទ្ធសាសនា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់