adverise with khmeread Love 16

ចង់​មាន​ស្នេហា​? អាន​សម្រង់​ពាក្យ​ទាំងអស់នេះ​ជាមុនសិន​!

    ​១. "​ស្នេហា​គ្រាន់តែ​ជា​ពាក្យ​មួយ​ប៉ុណ្ណោះ ដរាបណា​មាន​នរណាម្នាក់​ចូល​មកជួយ​បំពេញ​អត្ថន័យ​របស់​វា ទើប​គេ​ហៅ​ស្នេហា​"​។ -- William Somerset Maugham

​    ​២. "​បុរស​គ្រប់រូប​សុទ្ធតែ​មានរឿង​ដែល​ខ្លួន​ខ្លាច​។ ដូច្នេះ នៅពេលដែល​គាត់​ខ្លាច​បាត់បង់​រូបអ្នក នោះ​មានន័យថា គាត់​ពិតជា​ស្រឡាញ់​អ្នក​ដោយស្មោះ​"​។ -- William Somerset Maugham

​    ​៣. "​ប្រសិនបើ​អ្នក​ស្រឡាញ់​នរណាម្នាក់ សូម​ទុកឱ្យ​ពួកគេ​ដើរ​ចេញពី​អ្នក​ទៅ​ចុះ​។ ប្រសិនបើ​ពួកគេ​ត្រឡប់មកវិញ ពួកគេ​នឹង​ក្លាយជា​របស់​អ្នកជា​រៀងរហូត​"​។ --Judy Garland

​    ​៤. "​លង់​ស្រឡាញ់​គេ​ប្រើពេល​តែ ១ នាទី ចូលចិត្ត​គេ​ប្រើពេល​តែ ១ ម៉ោង ស្រឡាញ់​គេ​ប្រើពេល ១ ថ្ងៃ ប៉ុន្តែ​បើ​ចង់​បំភ្លេច​គេ​គឺ​ប្រើពេល​អស់​មួយជីវិត​"​។ --Judy Garland

​    ​៥. "​ក្នុង​កែវភ្នែក​មនុស្ស​ទូទៅ អ្នក​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ឈរ​ក្នុង​ពិភពលោក​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​មនុស្ស​ដែល​ស្រឡាញ់​អ្នក អ្នកជា​ពិភពលោក​ទាំងមូល​រប​ស់​គេ​"​។ --Judy Garland

​    ​៦. "​ឈឺចាប់​ណាស់​នៅពេល​ស្រឡាញ់​គេ​តែ​ម្ខាង ប៉ុន្តែ​អ្វីដែល​រឹតតែ​ឈឺចាប់​បំផុត​គឺ​នៅពេល​ស្រឡាញ់​គេ​ហើយ គ្មាន​សេចក្តីក្លាហាន​សារភាព​ស្នេហ៍​"៕ --Judy Garland

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់