adverise with khmeread Header

គ្រាន់តែ​ស្រមៃ​ក៏​វាយ​អក្សរ​ចេញ​ដែរ​! ក្ដារ​ចុច​ឥត​ស្រមោល​សម្រាប់​ស្មា​ត​ហ្វូ​ន​

    ​ប្រដាប់​ពាក់​នៅលើ​ដៃ​តែ​ម្ខាង​ថ្មី​មួយ​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើជា​ក្តារ​ចុច​សម្រាប់​ទូរស័ព្ទ ថេប​ផ្លេ​ត និង​ឧបករណ៍​ផ្សេងទៀត នៅពេលដែល​អ្នក​ចង់វា​យ​អក្សរ​។​

​    ​នេះ​ជា​គំនិត​នៅក្រោយ​ឧបករណ៍​ឈ្មោះ Tap Strap ជា​បន្ទះ​ក្រណាត់​មួយ​ដែល​សមល្មម​នឹង​ម្រាមដៃ​ដូចជា​ស្រោមដៃ​ដែរ ភ្ជាប់​នូវ Sensor មើលមិនឃើញ​ទេ តែ​អាច​បកប្រែ​កាយវិការ​ម្រាមដៃ​ទៅជា​អក្សរ​និង​លេខ​បាន​។​

​    ​ឧបករណ៍​នេះ​នឹងធ្វើ​ឱ្យ​អ្នក​វាយ​អក្សរ​លឿន​ជាង​មុន ៩៩ ភាគរយ​។ Tap Strap មាន Bluetooth មានន័យថា​អាច​ប្រើ​បាន​លើ​ឧបករណ៍​ទាំងអស់​ដែលមាន Bluetooth​។​

​    ​ហើយ​បច្ចេកវិជ្ជា​នេះ​បង្កើតឡើង​សម្រាប់​អ្នក​ដែល​ពិការភ្នែក ឬ ភ្នែក​ខ្សោយ​ដើម្បី​ងាយស្រួល​ប្រើប្រាស់​ជាមួយ​ឧបករណ៍​របស់ខ្លួន​យ៉ាង​រហ័ស​។​

​    ​Tap Strap គឺ​ស្ថិតក្នុង​ការសាកល្បង​នៅឡើយ​ទេ ប៉ុន្តែ​អាច​នឹង​ដាក់លក់​ចុងឆ្នាំ ២០១៦ នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់