adverise with khmeread 1

ភេសជ្ជៈ​វេទមន្ត​ដែល​នឹង​ធ្វើឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ជាង​មុន​យ៉ាង​ប្រាកដ​!

    ​ភ្នែក​គឺជា​ផ្នែក​សំខាន់បំផុត​នៃ​រាងកាយ​។ ការបាត់បង់​ភ្នែក​ជា​សុបិន​អាក្រក់​មួយ​ដែល​គ្មាន​នរណាម្នាក់​ប្រាថ្នា​ចង់​បានទេ​។ ដូច្នេះ​ការថែរក្សា​សុខភាព​ភ្នែក​គឺជា​រឿង​សំខាន់បំផុត​មួយ​ក្នុង​ជីវិត​មនុស្ស​។ ដំណឹង​ល្អ​! មាន​រូបមន្ត​ភេសជ្ជៈ​សាមញ្ញ​មួយ ដែល​ល្បី​ថា​អាចធ្វើឱ្យ​ភ្នែកមាន​សុខភាព​ល្អ និង​មើលឃើញ​ច្បាស់​ជាង​មុន​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ៣០០ ក្រាម​
​    ​- គ្រាប់​វ៉ុល​ណាត់ (Walnut) កិន​ម៉ដ្ឋ ៥០០ ក្រាម​
​    ​- ប្រទាល​កន្ទុយក្រពើ ១០០​ក្រាម​
​    ​- ទឹកក្រូច​ភ្លា ១ គ្រាប់​

​    ​* របៀប​ធ្វើ​៖
​    ​១. កាត់​យក​ប្រទាល​កន្ទុយក្រពើ​ផ្នែក​ខាងចុង (១០០ ក្រាម​) មិន​យក​ផ្នែក​កណ្តាល និង​គល់​ទេ​។ លាង​ជាមួយ​ទឹក​ឆ្អិន (​ត្រជាក់​)​។​
​    ​២. បន្ទាប់មក​កាយ​យក​សាច់​ប្រទាល ហើយ​កិន​វា​ឱ្យទៅជា​ទឹក ដោយ​យក​ក្រណាត់​ត្រង​។ 
​    ​៣. លាយ​ទឹកឃ្មុំ ក្រូច​ភ្លា និង​គ្រាប់​វ៉ុល​ណាត់​ម៉ដ្ឋ​ចូល​ទឹក​ប្រទាល​កន្ទុយក្រពើ​ជាការ​ស្រេច​។ 

​    ​ផឹក​វា​ភ្លាមៗ​បន្ទាប់ពី​ផ្សំ​រួច ផឹក​រាល់ថ្ងៃ​ដើម្បី​សុខភាព​ភ្នែក​កាន់តែ​ល្អប្រសើរ​៕ 

adverise with khmeread
ប្រភព៖ healthytipsworld

អ្នកនឹងចូលចិត្ត

មតិយោបល់