adverise with khmeread Face

និយាយថា​លា​ហើយ​លើស​សម្ពាធ​ឈាម​និង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​!

​    ​លើក​នេះ​លោកអ្នក​នឹង​បាន​នាំ​ស្គាល់​អំពី​គ្រឿងផ្សំ​មិនគួរ​ឱ្យ​ជឿ ដែលមាន​ប្រភពដើម​ចេញពី​ប្រជាជន​កុលសម្ព័ន្ធ​ប្រពៃណី អា​មី​ស (Amish)​។ រូបមន្ត​នេះ​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់លោក​អ្នក ដោយ​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ជារួម និង​ល្អ​ពិសា​សម្រាប់​អ្នក​កើត​ជំងឺលើសឈាម និង​លើស​កូ​ឡេ​ស្តេ​រ៉ុល​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ញី​ហាន់​ម៉ដ្ឋ​មួយ​មើម​
​    ​- ខ្ទឹមស​ចិ​ញ្ចាំ​ម៉ដ្ឋ​មួយ​កំពឹស​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ភ្លា ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ និង​ប្រើប្រាស់​
​    ​យក​គ្រឿងផ្សំ​ទាំងអស់​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ ទុក​ក្នុង​កែវ​ហើយ​គ្រប​ឱ្យ​ជិត​រយៈពេល ៥ ថ្ងៃ​។ ក្រោយ​ប្រាំ​ថ្ងៃ ពិសា​វា​មួយ​ស្លាបព្រា​បាយ​នៅមុន​បាយ​ព្រឹក និង​បាន​ល្ងាច​។ 

​    ​បន្ទាប់ពី​ពិសា​បាន ៧ ថ្ងៃ លោក​អ្នកនឹង​សង្កេតឃើញ​ធូរស្បើយ​ជំងឺលើសឈាម និង​លើស​កូ​ឡេ​ស្តេ​រ៉ុល​យ៉ាងច្រើន ដោយសារតែ​អត្ថប្រយោជន៍​ដ៏​ខ្លាំងក្លា​របស់​គ្រឿងផ្សំ​ទាំងអស់នេះ​៕

adverise with khmeread
ប្រភព៖ mrhealthyalternative

អ្នកនឹងចូលចិត្ត

មតិយោបល់