adverise with khmeread Rossi

Giuseppe Rossi គោលដៅរបស់ Liverpool ច្បាស់ចាកចេញពី Fiorentina "៩៩%"

Giuseppe Rossi អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United បានផ្តល់​តម្រុយ​ក្នុងការ​ផ្លាស់​ទៅ​ក្រុម​លោក Jurgen Klopp នៅ​ខែក្រោយ ខណៈ​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​កំពុង​ចាប់អារម្មណ៍​ចង់​នាំ​កីឡាករ​រូបនេះ​មកលេង​នៅ Anfield ។​

​របួស​ជង្គង់​បាន​ញ៉ាំ​ញី​ពេញ​មួយ​អាជីព​របស់ខ្លួន​ក្នុងប្រទេស​អ៊ីតាលី​វិញ​ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​ពិបាក​បាន​លេង​ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ក្រុម​លោក Viola ណាស់​ចាប់តាំងពី​គាត់​វិល​ត្រលប់​មកវិញ​។ ហើយ​ភ្នាក់ងារ​របស់​កីឡាករ Rossi លោក Federico Pastorello បាន​បញ្ជាក់ថា​អតិថិជន​របស់លោក​ជិត​ចាក​ចេញពី​ក្លឹប​នៅ​ខែក្រោយ​ហើយ​។

​គាត់​បន្តទៀតថា "​ក្លឹប​នេះ​បានដឹងថា​ខ្លួន​មិនអាច​រក្សា​ក្មេងប្រុស​ម្នាក់នេះ​បានឡើយ​ពីព្រោះ​គាត់​ចង់​លេង​បាល់​។ គាត់​នឹង​ចាក​ចេញពី​ក្រុម Fiorentina ក្នុង​ខែមករា​ខាងមុខនេះ​"៕

adverise with khmeread

មតិយោបល់