adverise with khmeread 6582 jzt2g3

នេះ​ជា​អាយុ​ដែល​ល្អ​បំផុត​ដើម្បី​រៀបការ ប្រសិនបើ​អ្នក​មិន​ចង់​លែងលះ​ទេនោះ​!

    ​មនុស្ស​ដែល​បាន​រៀបការ​បាន​ប្តេជ្ញា​រក្សា​ចំណងស្នេហា​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ជា​ដរាប​។ ទិន្នន័យ​ថ្មី​មកពី​សាស្ត្រាចារ្យ​លោក Nicholas Wolfinger នៃ​សាកលវិទ្យាល័យ Utah បាន​រកឃើញ​ផ្លូវ​មួយ​ដើម្បីឱ្យ​រឿងនេះ​កើតឡើង​បាន​។​

​    ​ក្នុង​ការស្ទង់មតិ​ចេញផ្សាយ​តាម​អន​ឡាញ​សាធារណៈ​នៅ​វិទ្យាស្ថាន Institute of Family Studies លោក Wolfinger បាន​ពិនិត្យ​ទិន្នន័យ​ប្រមូលបាន​ក្នុង​សហរដ្ឋអាមេរិក​ពី​ឆ្នាំ ២០០៦ និង ២០១០​។​

​    ​គាត់​បាន​រកឃើញ​ហានិភ័យ​នៃ​ការ​លែងលះគ្នា​ធ្លាក់ចុះ សម្រាប់​អ្នក​ដែល​រៀបការ​នៅ​អាយុ​ខ្ទង់ ២០ ឆ្នាំ​ក្រាស់ ធៀប​ទៅនឹង​អ្នក​រៀបការ​ខ្ទង់​២០​ចុះក្រោម ប៉ុន្ដែ​ហានិភ័យ​នឹង​ចាប់ផ្ដើម​កើនឡើង​ម្ដងទៀត​បន្ទាប់ពី​អាយុ ៣២ ឆ្នាំ​ឡើងទៅ​។​

​    ​លោក Wolfinger កត់ចំណាំ​ថា មនុស្ស​ដែល​រង់ចាំ​រៀបការ​រហូតដល់​អាយុ ៣០ ឆ្នាំ នឹងមាន​បញ្ហា​ខ្លាំង​ជាមួយនឹង​ទំនាក់ទំនង​ស្នេហា​។ លោក​បន្តថា "​ពួកគេ​ពន្យារ​រៀបការ​ជារឿយៗ ពីព្រោះ​ពួកគេ​មិនអាច​ស្វែងរក​នរណាម្នាក់​ដែល​នឹងត្រូវ​រៀបការ​ជាមួយនឹង​ពួកគេ​។ នៅពេល​ពួកគេ​ចង់​មាន​ស្នេហា​ជាមួយនឹង​គ្នា ការរៀប​ការ​របស់​ពួកគេ​គឺ​ជួប​ហានិភ័យ​លែងលះ​ដោយ​ស្វ័យប្រវត្តិ​"​។​

​    ​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា នេះ​គ្រាន់តែ​ជា​តួលេខ​នៅ​ប្រទេស​អាមេរិក​តែប៉ុណ្ណោះ​។ គាត់​មិនឱ្យ​យកទៅ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ ឬក៏​ទំនាក់ទំនង​របស់លោក​អ្នក​កំពុង​អាន​អត្ថបទ​នេះឡើយ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់