adverise with khmeread Clearsinus

សម្លាប់​រាល់​មេរោគ​ឆ្លង​ក្នុង​ច្រមុះ​ទាំងឡាយ​ជាមួយនឹង​គ្រឿងផ្សំ​ងាយស្រួល​ធ្វើ​មួយ​នេះ​!

    ​មេរោគ​ឆ្លង​ក្នុង​ច្រមុះ​គឺជា​រឿង​កើតឡើង​ជាធម្មតា ដោយសារ​វីរុស ហើយ​វា​អាច​តាម​រំខាន​មនុស្ស​យូរៗ​ម្តង បើទោះបីជា​បាន​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ជាសះស្បើយ​រួចហើយ​ក្ដី​។​

​    ​នៅពេលដែល​ស្រទាប់​ខាងក្នុង​ច្រមុះ​រលាក វា​អាច​បណ្ដាលឱ្យមាន​ការឈឺ​ចាប់ និង​ឈឺក្បាល​។ ថ្នាំពេទ្យ​អាច​ព្យាបាល​រោគសញ្ញា​ដោយ​រលូន យ៉ាងណាមិញ ការប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​គឺ​វិធី​ធម្មជាតិ​មួយ​និង​សុវត្ថិភាព​ជាង ដើម្បី​បំបាត់​ការឆ្លង​មេរោគ​ក្នុង​ច្រមុះ​។​

​    ​ប្រើ​នូវ​គ្រឿងផ្សំ​ខាងក្រោម វា​នឹង​ជួយ​អ្នក​កាត់បន្ថយ​រោគសញ្ញា​នៃ​មេរោគ​ក្នុង​ច្រមុះ​និង​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ថែមទៀត​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកខ្មេះ​ប៉ោម ១/៤ នៃ​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ទឹក​ធម្មតា ១/២ នៃ​កែវ​
​    ​- ម្ទេស​ក្រហម​ហុយ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ភ្លា ១ គ្រាប់​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

​    ​* របៀប​ផ្សំ​៖
​    ​- យក​ទឹក​ដាំ​ឱ្យ​ពុះ​
​    ​- ដាក់​ទឹកខ្មេះ​ប៉ោម ម្ទេស​ក្រហម​ហុយ ទឹកឃ្មុំ ក្រូចឆ្មា បញ្ចូល​គ្នា​កូរ​ឱ្យ​សព្វ​។​

​    ​ពិសា​ភេសជ្ជៈ​នេះ​មុន​ពេលបាយ​ព្រឹក ១៥ នាទី​រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​ជាសះស្បើយ​៕

 

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់