adverise with khmeread 1

​លោក Mourinho ទស្សន៍ទាយ​ខ្សែការពារ​ថ្មី​របស់លោក​ថា "​នឹង​ក្លាយជា​កីឡាករ​ល្អ​បំផុត​ម្នាក់​"

​    ​កីឡាករ Eric Bailly ត្រូវបាន​បញ្ជាក់ថា ជា​កីឡាករ​របស់ Manchester United ដំបូង​គេ​ដែល​លោក Jose Mourinho ទិញ​បន្ទាប់ពី​ខ្សែការពារ Villarreal រូបនេះ​បានធ្វើ​តេស្ត​សុខភាព​រួចរាល់​នៅ​ទឹកដី Old Trafford​។​

​    ​កីឡាករ​វ័យ ២២ ឆ្នាំ ដែល​ទើបតែ​បាន​លេង​ការប្រកួត​លំដាប់​កំពូល​ចំនួន ៤០ ប្រកួត​ក្នុង​អាជីព​របស់គាត់ បាន​ចុះ​កុងត្រា​ជាមួយ​បិសាច​ក្រហម​រយៈពេល ៤ ឆ្នាំ​ដែលមាន​តម្លៃ ៤៤ លាន​ដុល្លារ​។​

​    ​Bailly បាន​និយាយថា "​នេះ​គឺជា​សុបិន​ក្លាយជា​ការពិត​មួយ​ដែល​បាន​ចូលរួម​ជាមួយ Manchester United​។ ដើម្បី​លេង​បាល់ទាត់​នៅ​លំដាប់​កំពូល​គឺជា​អ្វីដែល​ខ្ញុំ​តែងតែ​ចង់​ធ្វើ​"​។​

​    ​ខ្សែការពារ​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ ធ្លាប់​ត្រូវបាន​ចាប់អារម្មណ៍​ដោយ​ក្លឹប Manchester City, Barcelona, Bayern Munich និង Borussia Dortmund ប៉ុន្តែ​គាត់​បាន​ជ្រើស​យក​ទឹកដី Old Trafford និង​លោក Mourinho ទៅវិញ​។​

​    ​គ្រូបង្វឹក Man Utd ក៏បាន​និយាយ​ចំពោះ​ខ្សែការពារ​ថ្មី​របស់ខ្លួន​ផងដែរ​ថា "Eric គឺជា​ខ្សែការពារ​កណ្តាល​វ័យក្មេង​ជាមួយនឹង​ទេពកោសល្យ​ដ៏​អស្ចារ្យ​ពី​ធម្មជាតិ​។ គាត់​នៅតែ​លេង​បានល្អ​មកដល់ពេលនេះ ហើយ​គាត់​អាច​ក្លាយជា​ខ្សែការពារ​ដ៏​កំពូល​ម្នាក់​"៕

​ប្រភព៖ Daily Mail

 

adverise with khmeread

មតិយោបល់