adverise with khmeread 1

ខ្សែបម្រើ​តម្លៃ​ថ្លៃ​របស់ Real Madrid ត្រូវការ​ការវះកាត់​ដើម្បី​ចៀសវាង​បញ្ហា​នាពេល​អនាគត​

    ​បន្ទាប់ពី​ក្រពុលមុខ​នឹង​យុទ្ធនាការ La Liga ជាមួយ​ក្លឹប Real Madrid ឥឡូវ​កីឡាករ Jams Rodriguez ប្រហែលជា​ត្រូវការ​ការវះកាត់​ដោយសារតែ​បញ្ហា​របួស​ស្មា​។ នេះ​បើ​យោងតាម​គ្រូបង្វឹក​កូ​ឡុំ​ប៊ី​លោក Jose Peckerman​។​

​    ​ដោយ​បង្ហាញ​ការចាប់អារម្មណ៍​ជុំវិញ​ពិភពលោក​អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​កាលពី​ពីរ​ឆ្នាំមុន និង​បាន​ជួយ​ប្រទេស​របស់ខ្លួន​បាន​ឡើងទៅ​វគ្គ ១/៤ James បានទទួល​ការ​តបស្នង​វិញ​ដោយ​ការផ្ទេរ​ទៅ​ទឹកដី Estadio Santiago Bernabeu ក្នុងតម្លៃ​ដ៏​ថ្លៃ ប៉ុន្តែ​គាត់​បាន​ស៊ូទ្រាំ​ការលំបាក​នាពេល​ពីរ​រ​ដូ​វ​កាល​មកនេះ​ដោយ​មិនសូវ​បាន​លេង​ជម្រើស​ទីមួយ​ទេ​។​

​    ​នៅ​ឆាក​អន្តរជាតិ​ឯណេះ​វិញ គាត់​គឺជា​តារា​កូ​ឡុំ​ប៊ី​ដ៏​គួរឱ្យ​ទាក់ទាញ​ម្នាក់ ប៉ុន្តែ​បើទោះជា​ជ័យជម្នះ ២-១ របស់​ពួកគេ​នៅ​ព្រឹត្តិការណ៍ Copa America ទៅលើ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ លោក Peckerman នៅតែ​មានគំនិត​អវិជ្ជមាន​ចំពោះ​ស្ថានភាព​របួស​របស់ Rodriguez​។​

​    ​គាត់​បាន​និយាយថា "​បញ្ហា​របួស​ស្មារ​របស់គាត់​អាច​កើតឡើង​ម្តងទៀត​! គាត់​នឹង​ត្រូវការ​ការវះកាត់​នៅពេល​ណាមួយ​នៅ​ឆាប់ៗ​ខាងមុខនេះ​"៕

ប្រភព៖ Marca

adverise with khmeread

មតិយោបល់