adverise with khmeread 1

​មានការ​សង្ស័យថា ខ្សែការពារ​ដែល​ទើបតែ​ទិញ​កាលពី​រដូវ​កាល​មុន​ដោយ​លោក Van Gaal ប្រហែលជា​ត្រូវ​លក់​ដោយ​លោក Mourinho

​    ​បន្ទាប់ពី​ចូលកាន់​កាប់​តំណែង​ជា​គ្រូបង្វឹក​ក្រុម Manchester United បាន​ពីរ​សប្តាហ៍​រួចមក ឥឡូវ​លោក Jose Mourinho កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ជួសជុល​ក្រុម​សារជាថ្មី​បន្ទាប់ពី​លោក Louis van Gaal ត្រូវបាន​បណ្តេញចេញ​។​

​    ​បើ​យោងតាម​កាសែត​អ៊ីតាលី Tuttosport បានឱ្យដឹងថា ទឹកដី Old Trafford នឹង​ចាត់វិធានការ​លក់​ខ្សែការពារ​ស្លាប​កីឡាករ Matteo Darmian មុនគេ​នៅ​រដូវក្តៅ​នេះ​។​

​    ​ខ្សែការពារ​រូបនេះ ដែល​ទើបតែ​មកដល់​ក្លឹប​ក្នុងតម្លៃ ១៧,៥ លាន​ដុល្លារ​ពី​ក្លឹប Torino កាលពី​ខែកក្កដា ឆ្នាំមុន កំពុង​ទាក់​ចំណាប់អារម្មណ៍​ក្លឹប Juventus​។​

​    ​ខ្សែការពារ​វ័យ ២៦ ឆ្នាំ​រូបនេះ ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ទាំង ២៣ រូប​នៅ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ខណៈ​ក្រុម​លោក Antonio Conte នឹងត្រូវ​ប្រកួត​ជាមួយ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក ស៊ុយអែត​និង​សាធារណៈ​អៀរ​ឡង់​ក្នុង​ពូ​ល E​។​

​    ​ការប្រកួត​ដំបូង​របស់​អ៊ីតាលី​នឹងត្រូវ​លេង​ជាមួយ​ប្រទេស​បែ​ល​ហ្សិ​កនៅ​កីឡដ្ឋាន Stade des Lumieres ទីក្រុង Lyon៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់