adverise with khmeread 1

Ed Sheeran ប្រឈម​ការប្តឹង​ទារប្រាក់​ចំនួន ២០ លាន​ដុល្លារ​ពីបទ​លួច​ចម្លង​ចម្រៀង​មួយ​បទ​របស់​ផលិតកម្ម​គេ​

    ​Ed Sheeran កំពុង​ត្រូវបាន​ប្តឹង​ទារប្រាក់​ចំនួន ២០​លាន​ដុល្លារ​ជុំវិញ​ការ​លួច​ថតចម្លង​បទ​ចម្រៀង ខណៈដែល​មេធាវី​ការពារ​រឿងក្តី​នេះ​ក៏​ទើបនឹង​បានឈ្នះ​បណ្តឹង​លួច​ចម្លង​បទ​ចម្រៀង​របស់ Marvin Gaye ជុំវិញ​ការរំលោភបំពាន​ទៅលើ​បទ Blurred Lines នាពេល​ថ្មីៗ​នេះ​។​

​    ​តារាចម្រៀង​អង់គ្លេស​វ័យ ២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ច្នៃ​បទ​ចម្រៀង​មួយ​បទ​របស់​ផលិតករ​ចម្រៀង Martin Harrington និង Thomas Leonard ដែល​ចម្រៀង​នោះ​មាន​ចំណងជើង​ថា Amazing ដែល​បានចេញ​ផ្សាយ​ដោយ​ម្ចាស់​ពានរង្វាន់ X Factor លោក Matt Cardle កាលពី​រយៈពេល​ប្រាំមួយ​ឆ្នាំមុន​កន្លងទៅ​។​

​    ​បទ Photograph របស់ Ed Sheeran ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ ២០១៤ នៃ​ផ្នែក​មួយ​នៅក្នុង​អ៊ា​ល់​ប៊ុ​ម​ទី ២ កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បទ​ភ្លេង​សម្រាប់​ខ្សែភាពយន្ត​បែប​ស្នេហា​រឿង Me Before You​។​

​    ​យោងតាម​ដើមបណ្តឹង Photograph ត្រូវបាន​លួច​ចម្លង និង​យកទៅ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ការបញ្ជាក់​ពី​ម្ចាស់​កម្មសិទ្ធិ​ឡើយ​។

​    ​ហេតុនេះហើយ​បានជា Harrington និង Leonard ជឿជាក់ថា​បទ​ច​ម្រៀ​របស់​ពួកគេ​ត្រូវបាន​ចម្លង​ដោយ Sheeran៕

ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់