adverise with khmeread Cc8fa358 9b09 4c40 b23e 0a509098d066

ក្មេងស្ទាវ​អាយុ​១៧​ឆ្នាំ​រំលោភ​សង្សា​អាយុ​១៤​ឆ្នាំ​បានសម្រេច​៣​ដង​ជាប់​ខ្នោះ​

    កណ្ដាល ៖ ក្មេងស្ទាវ​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៨ ​មិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់ពី​បាន​រំលោភ​លើ​សង្សារ​អាយុ​១៤​ឆ្នាំ​ បានសម្រេច​៣​ដង​នៅ​ចំណុច​ផ្ទះសំណាក់​បាយ័ន ភូមិ​ព្រៃ​ចាស់ ឃុំ វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​ថ្ងៃទី​០៦ ​មិថុនា ឆ្នាំ​២០១៦​ម៉ោង​៦​ល្ងាច។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ​.​ល ភេទ​ស្រី អាយុ១៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិសន្សំ​កុសល​៤ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​
    ចំណែក​ជនល្មើស​ឈ្មោះ គីម ឋា​នះ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរនៅផ្ទះ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨ ​ឧសភា​ ឆ្នាំ​២០១៦​ ជនរងគ្រោះ​បាន​ស្គាល់​ជនល្មើស​នៅ​កោះ​ពេជ្រ ហើយ​បាន​និយាយ​សាសង​គ្នា សុំ​ធ្វើជា​សង្សា។ ក្រោយមក​ធ្លាប់​ជួបគ្នា​នៅ​កោះ​ពេជ្រ​៣​ដង មកហើយ​។​

    លុះដល់​ថ្ងៃទី​០៦​ មិថុនា ​ឆ្នាំ​២០១៦ ត្រូវ​ម្តាយ​ស្តីបន្ទោស​ជនរងគ្រោះ​បាន ចេញពីផ្ទះ មករក​ជួប​ជនល្មើស​ដើម្បី​សុំ​នៅ​ជាមួយ តែ​ជនល្មើស​ឆ្លើយថា "​នៅផ្ទះ​ខ្លួន​មិនកើត​ទេ បងប្អូន​ដឹង​រករឿង"​។​

    បន្ទាប់មក​បាន​ទៅរក​ជួល​ផ្ទះ​ស្នាក់នៅ នៅក្នុង​ក្រុម​ហ៊ុន 7NG តែ​ជួល​ផ្ទះ​មិនបាន ក៏​នាំគ្នា​ទៅ​ដេក​ផ្ទះ សំណាក់បាយ័ន។ ពេលដេក​ផ្ទះសំណាក់​នោះ ជន​ល្មើ​ល បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​បាន០៣​ដង។​

    លុះ​ព្រឹក​ឡើង​ម៉ោង​៦​ថ្ងៃទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​បើក​ទូរស័ព្ទ ឪ​ពុក​ក៏​តេ​ចូល​ហើយ​បាន​ហៅ​ជនរងគ្រោះ ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ។ ពេលទៅដល់​ផ្ទះ​វិញ​ជនរងគ្រោះ​បាន​ប្រាប់ឪ​ពុក​ម្តាយ ពី​ដំណើ​រឿង​ទាំងអស់នេះ។​

    នៅវេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៧ ​ខែមិថុនា​ ឆ្នាំ២០១៦​ ដដែល​ម្តាយ​ជនរងគ្រោះ​បានមក​ដាក់ ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល។​

    លុះ​នៅ​ថ្ងៃទី​០៨​ ខែមិថុនា ឆ្នាំ​២០១៦​ កម្លាំង​ផ្នែក​ប៉ូលិស​យុត្តិធម៌​ស្រុក​ចុះ​ស្រាវជ្រាវ បាន​ហៅ​នាំខ្លួន​ជនល្មើស​មក​សាកសួរ​នៅ​អធិការដ្ឋាន ក្រោយពី​សាកសួរ​ជនល្មើស​សារភាព ថា​ខ្លួន​ពិតជា​បានរួម​ភេទ​លើ​ជនរងគ្រោះ​ប្រាក​មែន ហើយ​បាន​ឃាត់ខ្លួន ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់