adverise with khmeread 10

ក្រឡេកមើលឈុតសិចស៊ីរបស់តារាស្រីល្បីៗលើពិភពលោក

១. បេយ៉ន់សេ (Beyonce)

            ​កម្មវិធីសមោសរ Met Gala ដែល​គេនិយមហៅថា Costume Institute Gala ឬហៅថា Met Ball ជា​កម្មវិធីសមោសរ​រៃអង្គាក់ប្រាក់​ប្រចាំឆ្នាំ ដើម្បី​ឧបត្តម្ភ​ដល់ Metropolitan Museum of Art`s Costume Institute ក្នុងទីក្រុង​ញូវយ៉ក ត្រូវ​បាន​គេចាត់ទុក​ថា ជា​កម្មវិធី​ប្រចាំឆ្នាំធំបំ​ផុត​មួយ​ ប៉ុន្តែកំពូល​តារាចម្រៀង​ប៉ប់អា​មេរិក បេយ៉ន់សេ (Beyonce) បានបង្ហាញឲ្យ​ឃើញ​ថា នាងគឺជាម្ចាស់នៃកម្មវិធី​នេះ។ បេយ៉ន់សេ បាន​ធ្វើឲ្យ​មនុស្សគ្រប់គ្នា​សម្លឹងមិនដាក់ភ្នែក ជាមួយនឹងឈុត​រ៉ូប​ធ្វើពីក្រណាត់ប៉ាក់ស្តើង​ឆ្លុះសាច់ ដែល​បង្ហាញឲ្យ​ឃើញ​រាងក្លំនិងសិចស៊ី​របស់នាង​ នៅពេល​ចូលរួម​កម្មវិធីនេះកាលពីថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៥។

២. សាលម៉ា ហាយេក (Salma Hayek)

        ភ្ញៀវទាំងឡាយចាប់ផ្តើម​សម្លឹងមិនដាក់ភ្នែក នៅ​ពេល​តា​រាស្រី សាលម៉ា ហាយេក បង្ហាញវត្តមានជាមួយនឹង​ឈុតរ៉ូប​ពណ៌ស​រឹបរាងចំហ​ដើម​ទ្រូង​យីហោ Alexander McQueen ។ ​នាងចូលរួមកម្ម​វិធីប្រគល់ពាន Evening Standard Theatre Awards ក្នុងទីក្រុង​ឡុង​កាល​ពី​ថ្ងៃទី​២២​ខែ​វិច្ឆិកាឆ្នាំ​២០១៥។

៣.អ៊ីរីណា សាយ (Irina Shayk)​

        ចូរក្រឡេកមើល​ឈុត​សិចស៊ីមួយនេះទៅមើល! តារាបង្ហាញម៉ូតនិង​ជា​តារាស្រី​រុស្ស៊ី អ៊ីរីណា សាយ មកចូលរួម​កម្មវិធី​ជប់លៀង 2015 Vanity Fair Oscar Party ដោយ​ស្លៀក​ឈុត​រ៉ូប​ពណ៌ខ្មៅរបស់យីហោ Atelier Versace ដែលបញ្ចេញសាច់ស្ទើរតែ​ស្ទើរមួយចំហៀងខ្លួន​ទៅហើយ​​កាលពីថ្ងៃទី​២២​ខែកុម្ភៈ ឆ្នាំ​២០១៥។

៤. រីហានណា (Rihanna)

        ឥឡូវនេះ យើងទុកឱកាសឲ្យ​តារាចម្រៀងស្រី រីហានណា បង្អួតរាង​វិញ​ម្តង តាមរយៈ​ការបង្ហាញមុខ​ក្នុងកម្មវិធីសមោសរ MET GALA ដ៏ធំមួយនេះ។ រីហានណា ស្លៀកឈុតរ៉ូបវែង​អូសដីពណ៌លឿង​មាន​បាក់ឌិនដូចកន្ទុយសត្វ ក្ងោករបស់​យីហោ Guo Pei ហើយ​ឈុតរ៉ូបនេះ​ល្បីល្បាញ​ខ្លាំងណាស់និង​ទាក់ ទាញចំណា​ប់​អារម្មណ៍​របស់​តារាល្បីៗជាច្រើន។

៥. គ្រីសស៊ី ថេហ្គិន (Chrissy Teigen)

        គ្រីសស៊ី ថេហ្គិន មើលទៅហាក់ដូចជា​កុម្ម៉ង់ដូ​ពិសេសជាមួយនឹង​ឈុត​រ៉ូប​ពណ៌​ខ្មៅទន់ល្មើយ​ដូចស្បៃវាំងនន​របស់យីហោ Marcheasa Fall ឆ្នាំ​២០១៥ ខណៈ​ពេល​នាង​បង្ហាញមុខក្នុងកម្មវិធី 2015 MTV Video Music Awards កាលពី​ថ្ងៃទី​៣០​ខែសីហាក្នុងទីក្រុងឡូសអែនជើឡេស​ រដ្ឋកាលីហ្វ័រញ៉ា។

៦. ម៉ាយលី សាយរឹស (Miley Cyrus)

        សម្រាប់​តារាចម្រៀងស្រី ម៉ាយលី សាយរឹស វិញ​បាន​តាំងចិត្ត​រួច​ហើយ​ថា នាង​នឹងធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ តាំងពីមុនក​ម្មវិធីចាប់ផ្តើមទៅទៀត​​។ ពិធីការិ​នី​កម្មវិធី 2015 MTV video Music Awards រូបនេះ​បានស្លៀក​ឈុត​ខ្លី​វាលទាំងលើ​ទាំង​ក្រោមយ៉ាងព្រហើន អមដោយស្បែកជើង​កវែង​ពណ៌ទឹក​ប្រាក់​​កាលពី​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​២០១៥។

៧. ជេននីហ្វើ ឡូផេស (Jennifer Lopez)

        ឥឡូវនេះ ទុកឱកាសឲ្យតារាចម្រៀង ជេននីហ្វើ ឡូផេស វិញ​ម្តង។ តារា​ចម្រៀង​ដើម​កំណើតអាមេរិកឡាទីនរូបនេះ​ បានបង្អួតរាងរបស់នាងតាម​រយៈ​​ការ​បង្ហាញមុខជាមួយនឹងឈុតរ៉ូប​ស្តើងឆ្លុះសាច់ពណ៌ទឹកប្រាក់ ដែលរចនាដោយ​អ្នក​រចនាម៉ូត ឆាបេល ហ្សូ (Charbel Zoe) ក្នុងកម្មវិធី 2015 Billboard Music Awards នៅ​វេទិកា MGM Grand Garden Arena កាលពីថ្ងៃទី​១៧ខែ​ឧសភា​​ឆ្នាំ​២០១៥​ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវាដា។

៨. ប៊្រីតនី ស្ពៀ (Britney Spears)

        តារាចម្រៀង ប៊្រីតនី ស្ពៀ​ មើលទៅអស្ចារ្យ​មែនទែន​ជាមួយ​នឹង​ឈុត​រ៉ូប​ពណ៌​មាសលាយទឹកប្រាក់ ហើយ​បញ្ចេញសាច់ស្ទើរ​គ្មាន​សល់​នៅក្នុងកម្មវិធី MTV Video Music Awards កាលពីថ្ងៃទី​៣០​ខែ​សីហាឆ្នាំ​២០១៥ នៅទីក្រុងឡូស​អែនជើឡេស។

៩. គីម កាដាសៀន (Kim Kardashhian)

        កាដាសៀន បានបង្ហាញមុខក្នុងកម្មវិធី MET GALA ជាមួយនឹង​ឈុត​រ៉ូប​វែង​អូសដី​ពណ៌​ស​ឆ្លុះសាច់របស់យីហោ Roberto Cavalli ជាមួយនឹង​ស្វាមី ខេនយែ​ វ៉េស (Kanye West) កាលពី​ថ្ងៃទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៥។

១០. ម៉ាដូនដា (Madonna)

        ចំណែកតារាចម្រៀង​ចាស់វស្សា​ ម៉ាដូនណា ក៏មិនធម្មតាដែរ បានបង្ហាញ​មុខ​ក្នុងកម្មវិធី Grammy Awards ប្រចាំឆ្នាំ​នៅទីក្រុងឡូសអែនជើឡេស​ រដ្ឋកាលី ហ្វ័រញ៉ា កាលពីថ្ងៃទី​៨ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ជាមួយនឹង​សំពត់មីនី​លេច​លើ​លេច​ក្រោម​ពណ៌​ខ្មៅ មិនចាញ់យុវវ័យសម័យថ្មីឡើយ ហើយពេលនេះ ម៉ាដូនណា មិនត្រឹមតែ​ចំហដើម​ទ្រូង​ប៉ុណ្ណោះ​ទេ ថែមទាំង​បញ្ចេញកំប៉េះគូទ​កណ្តាល​វាល​ផងដែរ។

១១. វ៉េន ស្ទេហ្វានី (Gwen Stefani)

        ស្ទេហ្វានី ក៏មាន​រូបរាងមិនធម្មតាដែរ ហើយ​នាងក៏មិនញញើតនឹងបង្អួត​​មនុស្សគ្រប់គ្នា​។ តារាចម្រៀងរូបនេះ មើលទៅ​ហាក់ដូចជា​ល្អឥតខ្ចោះ​តែម្តង​ជាមួយនឹង​ឈុត​រ៉ូបកន្ទុយត្រីពណ៌​ខ្មៅឆ្លុះសាច់ ខណៈ​ពេល​ចូលរួម​កម្មវិធី​ 2015 American Music Awards កាលពីថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥។

១២. ជីជី ហាឌីដ (Gigi Hadid)

        កំពូលតារាបង្ហាញម៉ូត ជីជី ហាឌីដ បានបង្អួតរាង​របស់នាង​ជាមួយនឹង​ឈុត​រ៉ូប​ពណ៌ស​ថ្លាឆែកចំហៀង ចំហក្បាលពោះនិង​ដើមទ្រូង ខណៈ​ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី 2015 American Music Awards កាលពីថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។

១៣. រីតា អូរ៉ា (Rita Ora)

        តាមពិតទៅនាងស្អាតស្រាប់ទៅហើយ ប៉ុន្តែ​នៅពេល​នេះ រីតា អូរ៉ា រឹងតែ​ធ្វើ​ឲ្យ​មហាជនចាប់អារម្មណ៍​ជាមួយនឹង​ឈុត​រ៉ូប​ពណ៌ខ្មៅឆ្លុះសាច់យីហោ Donna Karan Atelier អំឡុងពេលចូលរួមកម្មវិធី Vanity Fair Party ។

១៤. នីកគី មីណា (Nicki Minaj)

        នរណាៗ ក៏គេដឹងថា នីកគី មីណា គឺជាតារាចម្រៀងរែប​ដ៏សិចស៊ីបំផុត ហើយ​នាង​បានធានារួចហើយថា នាងនឹងធ្វើឲ្យគ្រប់គ្នា​ក្រឡេក​មើ​ល​នាងមិន​ដាក់​​​ភ្នែក​​តាមរយៈ​ឈុត​រ៉ូប​ពណ៌​ទឹក​មាស​ស្តើងយីហោ Labourjoisie ខណៈ​ពេល​ចូល​កម្មវិធី 2015 MTV Video Music Awards កាលពីថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៥​ក្នុង​ទីក្រុងឡូសអែនជើឡេស រដ្ឋកាលីហ្វ័រញ៉ា។

១៥. ឡេឌី ហ្គាហ្គា (Lady Gaga)

        តារាចម្រៀងប៉ប់អាមេរិក ឡេឌី ហ្គាហ្គា ដែល​ល្បី​ខាងច្នៃម៉ូត​ប្លែកៗនោះ  ក៏មិនអន់ដែរនៅពេល​នេះ នាង​បាន​បង្ហាញមុខ​ក្នុងកម្មវិធី Vanity Fair Oscar Party កាលពីថ្ងៃទី​២២ខែកុម្ភៈ​ដោយស្លៀក​ឈុតរ៉ូប​ពណ៌ខ្មៅ​ស្តើង​ឆ្លុះឃើញសាច់ ស្ទើរតែទាំង​ស្រុង ពិសេស​ផ្នែកខាងលើ​នៅ​កណ្តាលវាតែម្តង ប៉ុន្តែសំណាងដែរ​ដែលនាងសុខចិត្តរក្សាទុក​ខោក្នុង​៕

adverise with khmeread

មតិយោបល់