adverise with khmeread 9fb620c9 9e17 493c a93b 268c74aef7ba

ទិញ​ថ្នាំញៀន​ពី​រោងចក្រ​តាក​ហ្វា​តម​កជក់​នៅ​ស្អាង​ជាប់​ខ្នោះ​២​នាក់​

    កណ្តាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ បរភេទ​ម៉ា​ទឹកកក​កាលពី​វេលា​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ គឺ​១- ឈ្មោះ ហួន សៀង​ហៃ ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងសំណង់ មាន​ស្រុកកំណើត​ភូមិ​ភ្នំ​គួ​ង ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ និង២- ឈ្មោះ ជុំ សម្បត្តិ ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក ​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន០១​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន១​គ្រឿង ម៉ាក​ស៊ុយ​សូ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1P.712។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន០១​កញ្ចប់​តូច រួច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ជនសង្ស័យ​សារភាពថា ពួកគេ​ទិញ​ថ្នាំញៀន​ពី​ម៉ូយ​នៅ​ម្តុំ​រោងចក្រ​តាក​ហ្វា​ត ចាក់អង្រែលើ ខណ្ឌមានជ័យ​មួយកញ្ចប់​តម្លៃ​៣​ម៉ឺន​រៀល មក​ជក់​នៅ​ស្រុក​ស្អាង​២​នាក់​។ ពួកគេ​ចេះ​ប្រើ​គ្រឿងញៀន​៤​ឆ្នាំ​មកហើយ៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់