4eb992c2 9954 42e0 9d4e c48bb45da2f7

គាស់​បង្អួច​លួច​ទូដែក​ទម្ងន់​៧៥​គីឡូក្រាម​មាន​លុយ​រាប់លាន​ទៅ​បាត់​

    កំពត ៖ សេចក្តីរាយការណ៍​ពី​ខេត្តកំពត​បានឱ្យដឹងថា មាន​ចោរ​ថ្លើមធំ​បាន​លួច​យក​ទូដែក​ពីក្នុងផ្ទះ​នៅ​កណ្តាលថ្ងៃត្រង់​ទម្ងន់​ប្រមាណ​៧៥​គីឡូក្រាម​មាន​លុយ​ជាង​រាប់លាន​រៀល​ទៅ​បាត់ ខណៈ​ម្ចា​ស់​ផ្ទះ​មិន​នៅ។​

    សេចក្តីរាយការណ៍​បន្ត​ថា នៅ​ម៉ោង​ចន្លោះ​ពី​៨​ព្រឹក ទៅ​១២​ថ្ងៃត្រង់ ថ្ងៃទី​៨​ ខែមិថុនា ​ឆ្នាំ​២០១៦ មាន​ពួកចោរ​មួយក្រុម មិនដឹង​ចំនួន បាន​លួច​គាស់​បង្អួច​ចូល​ផ្ទះ រួច​បើកទ្វារ លួច​យក​ទូដែក នៅផ្ទះ​ជនរងគ្រោះ​ឈ្មោះ ថាច់ គ​ន្ធា ភេទ​ស្រី អាយុ២៨​ឆ្នាំ នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុ​​ង​កំពត ខេត្តកំពត​។​

    សម្ភារៈ​បាត់បង់​មាន​៖ លុយ​ខ្មែរ ១៦​លាន​រៀល, លុយ​អាមេរិក​១២០០​ដុល្លារ និង​ខ្សែដៃ​ប្លា​ទីន៥​ជី​។​ ពួកចោរ​លួច​យក​ទាំង​ទូដែក ទំងន់​ប្រហែល​៧៥គីឡូក្រាម​ទៅ​បាត់​តែម្តង​។​

    ចំពោះ​ករណីនេះ សមត្ថកិច្ចបាន​ពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់៕ប្រភព៖ ខ្មែររីដ Khmeread.com

អ្នកនឹងចូលចិត្ត

មតិយោបល់