adverise with khmeread 09dfaa87 a3a7 46f6 b8a8 6be2778a50bf %281%29

បញ្ជូន​ចោរលួច​២​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច នឹងត្រូវ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៩​ មិថុនា​នេះ បន្ទាប់ពី​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​៧​ ខែមិថុ​នា។​

    ប៉ូលិស​និយាយថា ថ្ងៃទី​០៧​ ខែមិថុនា ​ឆ្នាំ​២០១៦​ ម៉ោង​៨ ​និង​៣០​នាទី​,​ នៅមុខ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​១៥៤ សង្កាត់ ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​ករណី​លួច​កុំព្យូទ័រ​យួរដៃ បង្កដោយ ជនសង្ស័យ​០២​នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ​ហែម បូ​វន្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​-​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និងឈ្មោះ​ជុំ ស៊ី​ធួន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​យាម​ម៉ូតូ​-​រថយន្ត ស្នាក់នៅ​មិន​ពិតប្រាកដ។​

    ពួកគេ​ជិះ​ម៉ូតូ HONDA-C125 ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​1AD-4301,០១​គ្រឿង បាន​យក​លួច​កុំព្យូទ័រ​យួរដៃ​០១​គ្រឿង របស់​ឈ្មោះ ​ស្រ៊ុន វ៉ាន់ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ខាងលើ ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក, តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ជនសង្ស័យ​០២​នាក់, ​ដកហូត កុំ​ព្យូ​ទ​រ័​យួរដៃ០១​គ្រឿង ប្រគល់​ឱ្យ​ម្ចាស់​វិញ​។​

    បន្ទាប់មក​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៩ ខែ​មិថុនា​នេះ៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់