adverise with khmeread 1

​លែង​បារម្ភ​បិទ​សំឡេង​ទូរទស្សន៍​ទៀតហើយ​! នាង Sharapova ជាប់​បម្រាម​ពីរ​ឆ្នាំ​ពី​ការ​វាយ​តេ​ន្នី​ស​បន្ទាប់ពី​រកឃើញ​ប្រើ​សារធាតុ​ហាមឃាត់​

​    ​កីឡាការិនី​វាយ​តេ​ន្នី​ស​នាង Maria Sharapova បាន​ទទួលបាន​បម្រាម​ចំនួន​ពីរ​ឆ្នាំ​ពី​ការ​វាយ​តេ​ន្នី​ស​បន្ទាប់ពី​នាង​ធ្វើតេស្ត​រកឃើញ​សារធាតុ​ហាមឃាត់ Meldonium នៅ​កម្មវិធី Australian Open កាលពី​ខែមករា​។​

​    ​បម្រាម​នេះ​ធ្វើឡើង​គិតពី​ថ្ងៃទី ២៦ ខែមករា ជា​ថ្ងៃ​ដែល​តារា​ជនជាតិ​រុស្ស៊ី​រូបនេះ​បាន​បរាជ័យ​ក្នុងការ​ធ្វើតេស្ត​រកសារ​ធាតុ​ហាមឃាត់​នៅ​ទីក្រុង​មែ​ល​ប៊​ន ដែល​នេះ​មានន័យថា សុពលភាព​នៃ​បម្រាម​នេះ​នឹង​អស់​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨​។​

​    ​សេចក្តីថ្លែងការណ៍​ពី​សហព័ន្ធ​តេ​ន្នី​ស​អន្តរជាតិ​បាន​លាតត្រដាង​ថា "Sharapova បាន​ទទួលស្គាល់ថា នាង​មិនបាន​ប្រាប់​ឱ្យដឹងពី​ការប្រើប្រាស់​ថ្នាំ Mildronate នៅក្នុង​ការគ្រប់គ្រង​ទម្រង់​ប្រើប្រាស់​ថ្នាំ​នោះទេ ដែល​នាង​បាន​បំពេញ​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៦"​។​

​    ​ទោះយ៉ាងណា ម្ចាស់​ពានរង្វាន់ Grand Slam ប្រាំ​លើក​រូបនេះ​បាន​អះអាង​នៅ​ទីក្រុង Los Angeles ថា នាង​មិនបាន​ចាប់អារម្មណ៍​ថា ថ្នាំ​ដែល​នាង​បាន​ប្រើប្រាស់​នេះ​ត្រូវបាន​ចាត់ទុកថា ខុសច្បាប់​នោះទេ​កាលពី​ថ្ងៃទី ១ ខែមករា​នេះ​។​

​    ​នាង​បាន​និយាយថា នាង​បាន​ប្រើ​វា​រយៈពេល ១០ ឆ្នាំ​មកហើយ​បន្ទាប់ពី​ត្រូវបាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ដោយ​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​របស់​នាង​សម្រាប់​ជំងឺ​ជាច្រើន ចាប់ពី​បញ្ហា​បេះដូង​រហូតដល់​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​របស់​គ្រួសារ​នាង​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់