adverise with khmeread 13401444 239048026476318 1771049842 n

នៅ​ខេត្តកំពត​មាន​៣​រឿង តើ​លោកអ្នក​ដឹងថា​មាន​អ្វីខ្លះ​?

    កំពត ៖ សេចក្តីរាយការណ៍​ពី​ខេត្តកំពត​បានឱ្យដឹងថា មានរឿង​ហេតុ​កើតឡើង​៣​ករណី​ផ្សេងៗ​គ្នា គឺ​១-​សង្ស័យ​ចោរលួច​ម៉ូតូ​បាន​ហើយ​ខ្លាច​ម្ចាស់​ដេញទាន់​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​ហែល​ទឹក​ឆ្លងទៅ​ខេត្ត​កែប​បាត់, ២-​បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ចាប់រំលោភ​នារី​ក្រមុំ​អាយុ​១៦​ឆ្នាំ​បានសម្រេច និង​៣-​ចាប់​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ប្លន់​និង​រំលោភ​។​

    ករណី​ទី​១- សង្ស័យ​ចោរលួច​ម៉ូតូ នៅ​ថ្ងៃទី៨ ខែ​មិថុនា ​ឆ្នាំ២០១៦ វេលា​ម៉ោង ៦ ជាង​ពេល​ល្ងាច មាន​មនុស្ស​ប្រុស ២ នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​នៅលើ​ផ្លូវលំ​យ៉ាង​លឿន ដល់​មាត់​ព្រែក ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ក៏បាន​ចត​ទុក​ម៉ូតូ​ចោល​ហើយ​ហែល​ទឹក​ព្រែក​ឆ្លងទៅ​ទិស​ខាងត្បូង ចូលទៅ​ដី​ខេត្ត​កែប បាត់ទៅ ទើប​ប្រជាពលរដ្ឋ​ទូរស័ព្ទ ប្រាប់​សមត្ថកិច្ច។​

    ប៉ូលិស​និ​យា​ថា នៅពេល​ប៉ូលិស​ប៉ុស្តិ៍ ទៅដល់​ឃើញ​ម៉ូតូ គឺ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី 2016 ស្លាក​លេខ​កំពត 1I -5729 ​លេខ​តួ​និង​លេខ​ម៉ាស៊ីន 9443542។​

    ម៉ូតូ​បាន និងកំពុង​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ដើម្បី​ស្រាវជ្រាវ​ក​ម្ចាស់។​

    ករណី​ទី​២- នៅ​ថ្ងៃទី​៨ ខែ​មិថុនា​ ឆ្នាំ២០១៦ ម៉ោង​៧​ និង​៣០​នាទី យប់​មានការ​ចោទប្រកាន់ ថា​ប្រុស​ម្នា​ក់បាន​ចាប់រំលោភ​សេពសន្ថវៈ នារី​ក្រមុំ​ម្នាក់​បានសម្រេច នៅ​ភូមិ​ដំណាក់​ក្រឡាញ់ ឃុំ​ភ្នំ​ប្រាសាទ​ ស្រុក​កំពង់ត្រាច ខេត្តកំពត។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ឈ្មោះ ធន វង់ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​ព្រូស ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច (​ពោះម៉ាយ​កូន​១)​។ ​ចំណែក​នារី​រងគ្រោះ​អាយុ ១៦ ឆ្នាំ នៅ​ភូមិ​កើតហេតុ។​

    ប៉ូលិស​បន្តថា ករណីនេះ កើតឡើង​នៅ​វាលស្រែ​ជាប់​ផ្លូវលំ ឃ្លាត​ពី​ផ្ទះ ជនរងគ្រោះ​ចម្ងាយ​ប្រហែល ៣០០ ម៉ែត្រ ហើយ​មាន​អ្នកធ្វើដំណើរ​ឃើញ​អ្នក​ទាំង ២ នាក់​ខាងលើ គេ​ក៏​ទៅប្រាប់​ឪពុក​ជនរងគ្រោះ រួច​ឪពុក​ក៏បាន​នាំគ្នា​ទៅដល់​កន្លែងកើតហេតុ​ឃាត់​ជនល្មើស​យកមក​ផ្ទះ​លោក​មេភូមិ ហើយក៏​បាន​នាំយក​ជនល្មើស​មកដល់​ប៉ុស្តិ៍​នៅ​ម៉ោង ១០ យប់។​

    តាម​របាយការណ៍​លោក​មេ​ប៉ុស្តិ៍​ថា បំភ្លឺ​បឋម​ដោយ ជនល្មើស​ថា គឺ​ពួកគាត់ពិតជា​ស្រឡាញ់គ្នា ដោយបាន​ណាត់ជួប​គ្នា ៣ លើក​ហើយ ប៉ុន្តែ​ទើបតែ​បាន​រួមរក្ស​ជាមួយគ្នាមួយ​លើក​ទេ គឺ​ករណី​ខាងលើ។ ចំ​ណែ​ជនរងគ្រោះ​វិញ​ឆ្លើយ​ស្ទាក់ស្ទើរ ម្តងថា​ស្រឡាញ់គ្នា ម្តងថា​មិន​ស្រឡាញ់គ្នា។​

    តាម​ការសន្និដ្ឋាន របស់​ប៉ូលិស​គឺ​ករណី​ខាងលើ គឺជា​រឿង​ត្រូវ​រូ​វ​គ្នា ប៉ុន្តែ​ឪពុក​ជនរ​គ្រោះ​បានដាក់​ពាក្យបណ្តឹង ប៉ូលិស​បាន​ឃាត់​ជនល្មើស​ចាត់ការ​តាម​និតិ​វិធី​។​

    ករណី​ទី​៣- នៅ​យប់ ថ្ងៃទី​៨​ ខែមិថុនា ​ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ស្រុក​ឈូក បាន​ចាប់​មុខសញ្ញា​មាន​ដីកា​១​នាក់ ឈ្មោះ ​ដេ​ង យ៉ុ​ក ពីបទ​ប្លន់​និង​រំលោភ​សេពសន្ថវៈ នៅ​ភូមិ​របោះ​ខ្ទុ​ម ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា​ ឆ្នាំ២០០៦​។​

    បច្ចុប្បន្ន ប៉ូលិស​កសាង​សំណុំរឿង​បន្ថែម​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់