adverise with khmeread 1

​ព័រ​ទុ​ហ្គា​ល់​នឹង​លើក​ពាន​យូរ៉ូ​? Ronaldo ស៊ុត​បានតែ​ពីរ​គ្រាប់​ខណៈ​ព័រ​ទុយ​ហ្គា​ល់​បំបាក់​អេ​ស្តូ​នី ៧-០

​    ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បានបញ្ចប់​ការប្រកួត​កម្តៅ​សាច់ដុំ​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ បន្ទាប់ពី​បំបាក់​ជម្រើសជាតិ​អេ​ស្តូ​នី ៧-០​។​

​    ​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo បា​នរក​ពីរ​គ្រាប់​ម្នាក់ឯង​នៅក្នុង​ការប្រកួត ខណៈ​គ្រាប់​ទីមួយ​ធ្វើបាន​នៅ​នាទី​ទី ៣៦ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ក្រោយ​ការបញ្ជូន​ពី​កីឡាករ Ricardo Quaresma​។​

​    ​ខ្សែបម្រើ​ស្លាប Quaresma បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ដោយ​ការ​ស៊ុត​ចូល​លឿន​ដូច​រន្ទះ​មុននឹង Ronaldo បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​ចុង​តង់​ទីមួយ​។​

​    ​ទោះយ៉ាងណា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​ក្នុង​តង់​ទីមួយ ប៉ុន្តែ​រឿងនេះ​មិនបាន​បង្អាក់​ក្រុម​របស់គាត់​ពី​ការរក​គ្រាប់​បាល់​នោះទេ​។​

​    ​ក្នុង​តង់​ទី​ពីរ កីឡាករ Danilo Pereira បានតែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី ៥៥ មុននឹង​កីឡាករ Karol Mets ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ក្រោយ​មិន​យល់ចិត្ត​គ្នា​ជាមួយ​អ្នកចាំទី​។ Quaresma ក្លាយជា​តួឯក​ម្តងទៀត​ដោយ​បន្ថែម​ការនាំ​មុខ ៦-០ មុននឹង​ខ្សែបម្រើ Eder ស៊ុត​បិទ​ឆាក​។

​    ​ព័រ​ទុយ​ហ្គា​ល់​សង្ឃឹមថា អាច​ឈ្នះ​ពានរង្វាន់​អឺរ៉ុប​ជា​លើកដំបូង​ខណៈ​ពួកគេ​នឹងត្រូវ​ប៉ះ​ជម្រើសជាតិ​អ៊ី​ស្លង់ អូទ្រីស​និង​ហុង​គ្រី​ក្នុង​ពូ​ល F៕

 

adverise with khmeread

មតិយោបល់