adverise with khmeread 1

​គ្រោះទឹកជំនន់​កំពុង​គំរាមកំហែង​ដល់ទី​ក្រុង​បុរាណ​របស់​អូស្ត្រាលី​

​    ​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​បាន​និយាយថា កាលពី​ថ្ងៃ​ពុធ ទឹកជំនន់​បាន​វាយប្រហារ​នៅ​រដ្ឋ Tasmania ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី និង​កំពុង​គំរាមកំហែង​ដល់ទី​ក្រុង​បុរាណ​ជាច្រើន​។​

​    ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី​បានទទួល​រង​ការវាយប្រហារ​ដោយ​ទឹកភ្លៀង​ដ៏​ខ្លាំង​ក្នុង​សប្តាហ៍​នេះ ដោយបាន​នាំមក​នូវ​រលក​ធំៗ​និង​ព្យុះ​ស៊ីក្លូន​។​

​    ​ខណៈ​អាកាសធាតុ​បាន​ប្តូរ​ទិសដៅ​ទៅ​ភាគខាងត្បូង វា​បាន​វាយប្រហារ​រដ្ឋ Tasmania នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ផ្នែក​ខ្លះ​នៃ​រដ្ឋ​នេះ​ត្រូវបាន​កត់ត្រា​ថា មាន​ភ្លៀង​ច្រើន​ដែល​ស្មើនឹង​ភ្លៀង​មួយខែ​។​

​    ​អាកាសធាតុ​ដ៏​អាក្រក់​នៅ​ឆ្នេរ​ខាងកើត​និង​រដ្ឋ Tasmania បានធ្វើឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់​និង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​រដ្ឋ​ទាំងមូល​។​

​    ​ប្រជាជន​ជាង ៣០០០ នាក់​នៅ​ជាយក្រុង​បុរាណ Launceston ត្រូវបាន​ជម្លៀស​ដោយសារ​គ្រោះទឹកជំនន់​៕

ប្រភព៖ Reuters

adverise with khmeread

មតិយោបល់