Dongguan

វា​ជា​រឿង​អាម៉ាស​ដែលមាន​មិត្តស្រី​តែ​ម្នាក់​! ប្រុសៗ​ក្នុង​ទីក្រុង​មួយ​នេះ​មាន​មិត្តស្រី​យ៉ាងតិច ៣ នាក់​ព្រោះ​សម្បូរ​ស្រីៗ​ពេក​

    ​សម្រាប់​អ្នកខ្លះ ការ​មាន​មិត្តស្រី ៣ នាក់​មានន័យថា ធ្លាប់មាន​មិត្តស្រី​បី​ដង ប៉ុន្ដែ​ក្នុង​ទីក្រុង​ប្រទេស​ចិន​មួយ​នេះ​ការ​មាន​មិត្តស្រី​បីនាក់​ក្នុងពេល​តែមួយ​គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​ធម្មតា​។​

​    ​បុរស​ម្នាក់​មកពី​ទីក្រុង​តុង​គួ​ន​ក្នុង​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា​វា​ជា​រឿង​អាម៉ាស​បំផុត​ដែលមាន​មិត្តស្រី​តែ​ម្នាក់​។​

​    ​ស្នេហា​គ្នាច្រើន​នាក់​បែបនេះ​កើតឡើង​ដោយសារ​មាន​ស្រីៗ​ច្រើនពេក​ក្នុង​ទីក្រុង​នេះ​។​

​    ​របាយការណ៍​អំពី​ភាពខុសគ្នា​នៃ​ប្រជាជន​បានបង្ហាញ​ថា ទីក្រុង​នេះ​មាន​មនុស្ស​បុរស ៨៩ នាក់​សម្រាប់​រាល់​នារី ១០០ នាក់ ពីព្រោះ​ថៅកែ​ក្រុមហ៊ុន​ភាគច្រើន​ក្នុង​ទីក្រុង​តុង​គួ​ន មិនសូវ​ជ្រើសរើស​ប្រុស​ធ្វើការ​ទេ តែ​ងា​កមក​ជ្រើសរើស​ស្រីៗ​វិញ​ព្រោះ​គួរឱ្យ​ទុកចិត្ត​ក្នុង​ការងារ​ជាង​។​

​    ​បើ​យោងតាម​វេ​ប​សាយ News.com.au បុរស​ម្នាក់​បាន​ប្រាប់​ទៅ​ទូរទស្សន៍​ក្នុងស្រុក​ថា វា​ងាយស្រួល​បំផុត​ដើម្បី​ស្វែងរក​មិត្តស្រី​ជាង​ដើររក​ការងារ​ក្នុង​ទីក្រុង​នេះ ខណៈ​កម្មករ​រោក​ចក្រ​លោក Li Bain បាន​និយាយថា "​ខ្ញុំ​មាន​មិត្តស្រី​បីនាក់ ហើយ​អ្នក​ទាំងបី​ស្គាល់គ្នា​ស្រាប់​។ មិត្តភក្ដិ​ខ្ញុំ​ជាច្រើន​ក៏មាន​មិត្តស្រី​ច្រើន​ដែរ​"​។​

​    ​វេ​ប​សាយ MailOnline បាន​រាយការណ៍​ថា លោក Xiao Lin និយាយថា ស្ថានភាព​នេះ​គឺ​សាមញ្ញ​ទៅហើយ​។​

​    ​លោក Xiao Lin និយាយថា "​ស្រី​រោងចក្រ​ក្មេងៗ​និង​ស្រស់ស្អាត​នៅ​គ្រប់​ទីកន្លែង​។ ពួកគេ​សាមញ្ញ​និង​ងាយស្រួល​ទាក់ទង​ណាស់ ដូច្នេះ​ហេតុអ្វី​មិន​ឱ្យមាន​មិត្តស្រី​ច្រើន​?"​។​

​    ​លោក​បន្តថា "​វា​នឹង​អាម៉ាស​បំផុត​សម្រាប់​អ្នក​ដែលមាន​មិត្តស្រី​តែ​ម្នាក់​។ អ្នក​ទាំងអស់គ្នា​នឹង​សើចចំអក​ដាក់​គាត់​"​។​

​    ​យោងតាម​វេ​ប​សាយ Mirror បានឱ្យដឹងថា មាន​បុរស​ជាច្រើន​ក្នុង​ទីក្រុង​តុង​គួ​ន​មាន​ការងារ​ប្លែកៗ ហើយ​ស្ត្រី​នឹង​ចេញ​ប្រាក់ខែ​ដល់​ពួកគេ​។​

​    ​A Yi ជា​បុរស​គ្មាន​ការងារ​ម្នាក់​បាន​និយាយថា "​នៅ​ទីក្រុង​នេះ​គឺ​សុទ្ធតែ​ស្រីៗ ហើយ​ពួកគេ​មិន​ចង់បាន​លុយ​នោះទេ​។ ពួកគេ​គ្រាន់តែ​ចង់បាន​បុរស​ម្នាក់​សម្រាប់​ឱប​ផ្តាច់មុខ​ប៉ុណ្ណោះ​"៕

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់