Rs 1024x759 160606194631 1024.amber heard io tillett wright johnny depp.ms.060616

បន្ថែម​បន្តិច​ឱ្យ​កាន់តែ​ស៊ីជម្រៅ​! មិត្ត Amber Heard អះអាងថា​ប្រទះឃើញ​ភស្តុតាង​ថ្មី​បន្ថែម​ដើម្បី​ដាក់បន្ទុក​ទៅលើ Johnny Depp

    ​មិត្តភក្តិ Amber Heard នាង iO Tillet Wright ដែលជា​អ្នករាយការណ៍​ទៅ​ប៉ូលិស បន្ទាប់ពី Johnny Depp ត្រូវ​ចោទប្រកាន់ថា​ប្រើ​អំពើហិង្សា​ទៅលើ​ភរិយា​ខ្លួន Amber កាលពី​ខែ​មុន បាន​អះអាងថា​តារា​សម្តែង​ប្រុស​រូបនេះ​បាន​ចាកចោល​នាង​ជាមួយនឹង​ភស្តុតាង​នៃ "​ស្លាកស្នាម​នៅលើ​បបូរមាត់ ប្រទះឃើញ​ស្នាម​ឈាម​នៅលើ​ខ្នើយ និង​សក់​ជាច្រើន​នៅលើ​ដី បន្ទាប់ពី​បាន​វាយតប់​ទាំង​កម្រោល​"​។​

​    ​iO បាន​សរសេរ​អត្ថបទ​មួយ​រៀបរាប់​លម្អិត​អំពី​ការរំលោភបំពាន​ដែល​បាន​ចោទប្រកាន់ និង​អះអាងថា​ជា​វា​គឺជា​បញ្ហា​ដែល​កំពុង​បន្ត​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

​    ​ប្រភព​អ្នកសារព័ត៌មាន​មួយ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​បាន​ហៅ ៩១១ ដោយសារតែ Amber មិន​ធ្លាប់​ទទួលបាន​ពាក្យ​សុំទោស​ពី Johnny ឡើយ បន្ទាប់​ឧប្បត្តិហេតុ​វាយតប់​ដ៏​ហិង្សា​។​

​    ​Amber វ័យ ៣០​ឆ្នាំ បានដាក់​ពាក្យ​លែងលះ និង​ទទួលបាន​ដីកា​បណ្តោះអាសន្ន​ពី​តុលាការ​ប្រឆាំងនឹង​ស្វាមី​របស់​នាង​កាលពី​ខែ​មុន ខណៈដែល Johnny វ័យ ៥២​ឆ្នាំ​បាន​បដិសេធ​នៅ​រាល់​ការចោទប្រកាន់​ទាំងនេះ​៕

ប្រភព៖ Lollipop

មតិយោបល់