adverise with khmeread Index

Bayern Munich ត្រៀមលុយទិញកីឡាករសម្បូររឿងក្រៅទីលាន Benzema ពី Real Madrid

ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich កំពុង​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ Benzema របស់ Real Madrid ក្នុង​រដូវក្តៅ​ខាងមុខ​។ ដោយហេតុ​អតីត​គ្រូបង្វឹក Real Madrid លោក Carlo Ancelotti នឹង​ចូលមក​ដឹកនាំ​ក្នុង​រដូវ​កាល​ក្រោយនេះ ក្រុម​របស់​អាល្លឺម៉ង់​មួយ​នេះ​សង្ឃឹមថានឹង​អាច​នាំយក​កីឡាករ Benzema មក​ទីក្រុង Munich បាន​។​

​ម្ចាស់​ក្លឹប Real Madrid លោក Florentino Perez គឺ​ត្រៀម​រួចរាល់​ហើយ​ដើម្បី​លក់​កីឡាករ​រូបនេះ​ក្នុង​ឆ្នាំ ២០១៦ ខាងមុខ ដោយសារតែ​ធុញទ្រាន់​នឹង​រឿងអាស្រូវ​ខាងក្រៅ​ទីលាន​របស់គេ​។ ទោះជា​យ៉ាងណាក៏ដោយ​លោក Perez នឹងដាក់​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​កីឡាករ​រូបនេះ ក្នុងនោះ​ក្រុម​អ្នកមាន​មកពី​បារាំង PSG ក៏​ចាប់អារម្មណ៍​ផងដែរ​៕

adverise with khmeread

មតិយោបល់