adverise with khmeread 616cfe8c 9207 4576 a0f8 6a95dcd77264

ទំនាស់យកដាវសាំម៉ូរ៉ៃកាប់របួសធ្លាយពោះវៀនប៉ូលិសវ៉ៃខ្នោះ​ ៣​ នាក់

    ពោធិសាត់​ ៖​ ក្រុមបងធំជាជនដៃដល់៣នាក់ត្រូវបានប៉ូលិសខេត្តពោធិ៍សាត់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦​ បន្ទាប់ពី បានប្រើហិង្សាយកដាវសាំម៉ូរ៉ៃកាប់បុរសម្នាក់របួសធ្ងន់ធ្លាយពោះវៀនមកក្រៅ​ ដោយសារខឹង នឹងជនបង្ក បង្ខំឱ្យកូនប្រុសរបស់ខ្លួន អាយុ៦ឆ្នាំផឹកទឹកក្នុងដបដែលសល់ពីជក់ថ្នាំញៀន។

    ប៉ូលិសនិយាថា​ អំពើហិង្សាដោយចេតនាកើតឡើងកាលពីថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១កន្លះ​យប់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    ប៉ូលិសនិយាយថា​ ហេតុការណ៍នេះបង្កដោយជនសង្ស័យមួយក្រុមបានយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់រី​ ភេទប្រុស​ អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុរបួសធ្ងន់ដេកពេទ្យ។

    ចំណែកជនសង្ស័យឃាត់ខ្លួនបាន៣នាក់គឺ១-ឈ្មោះមាឌ លី ភេទប្រុស អាយុ២៩ឆ្នាំ, ២-ឈ្មោះ បាន ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះ ញ៉ក់ រួន ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុខាងលើ​។

    បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋានស្រុកភ្នំក្រវាញ​ បំពេញបែបបទបញ្ជូនទៅតុលាការ៕ប្រភព៖ ខ្មែររីដ Khmeread.com​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់