adverise with khmeread 7f8bac9b 8c9e 43bf afff 42e8d9c06fb9

ខ្លួន​ទទឹក ដោតដុ​យ​ភ្លើង​ ឆក់​ស្លាប់​

    ពោធិ៍សាត់ ៖ ស្ដ្រី​មេម៉ាយ មានកូន​ស្រី​៣​នាក់ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់ ពេល​ដែរ​កំពុង​ដោត​ខ្សែ​ម៉ូ​ទ័​រ​បូមទឹក​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​អូ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​បានឱ្យដឹងថា ស្ដ្រី​មេម៉ាយ​ដែល​ស្លាប់​ឈ្មោះ សុ​ប អេង អាយុ​៥៦​ឆ្នាំ មានកូន​ស្រី​៣​នាក់  ស្នាក់នៅ​ភូមិ​អូ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​មុជទឹក​ទទឹក​ខ្លួន​ជោក រួច​បាន​កាន់​ដុ​យ​ភ្លើង​ដោត​ជាមួយ​ខ្សែ​ម៉ូ​ទ័​រ​បូមទឹក ដោយបាន​ដា​ក់ដុយ​នឹង​ដី​សើម។ ពេល​ដោត​ទៅ​ស្រាប់តែ​ឆ្លង​ចរន្ដ​ភ្លើង​ឆក់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​។​

    ប​ច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់