adverise with khmeread F2ab309d dfcf 4834 88bb ffa46917d91f

តោះ​នាំគ្នា​មើលមុខ​ចោរលួច​ម៉ាស៊ីនត្រជាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ជាក់ស្តែង​កំពុង​ធ្វើ​សកម្មភាព​លួច​ម៉ាស៊ីនត្រជាក់ កើតឡើង​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​ នៅ​ថ្ងៃទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង២ និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ លុះ​ព្រឹក​ឡើង​ស្រាវជ្រាវ​ចាប់បាន​២​នាក់​(​ស្រី​ម្នាក់​)​ថែមទៀត។​

    ប៉ូលិស​និ​យា​ថា ដំបូង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ជាក់ស្តែង ពីបទ​ប៉ុនប៉ង​លួច​ម៉ាស៊ីនត្រជាក់ ប្រព្រឹត្ត​នៅ ចំណុច​ក្រុមហ៊ុន​ទេសចរ​ណ៌ STB ដែលមាន​ទីតាំង​នៅផ្ទះ លេខ​១៤៧ ផ្លូវ​លេខ​១២២​ហ្សេ​ត ក្រុមទី​៣៧ ភូមិ៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ លី សុខ​ពិសិដ្ឋ ហៅ ពិសិដ្ឋ ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរមុខរបរ ពុំ​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ វត្ថុតាង​ដែល​បាន​ចាប់យក ​៖​ ដង្កាប់សម្រាប់​កាត់​ខ្សែភ្លើង ចំនួន ០១, ​កូនសោរ​ចំនួន ០៤ លេខ​10,14 , 8 និង​លេខ​12។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៩​ ខែមិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច មាន​ជនសង្ស័យ០៣​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​ម៉ាស៊ីនត្រជាក់។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដោយ​ឃាត់ខ្លួន បាន​ជនសង្ស័យ​១​នាក់​ឈ្មោះ លី សុខ​ពិសិដ្ឋ បាន​ជាក់ស្តែង កំពុង​កាត់​ខ្សែ​ម៉ាស៊ីនត្រជាក់។ ចំណែក​ជន សង្ស័យ​០២​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់។​ ​លុះ​ព្រឹក​ឡើង​ប៉ូលិស​ស្រាវជ្រាវ​ចាប់បាន​២​នាក់​ថែមទៀត ​(​ស្រី​ម្នាក់​)​ ប៉ុន្តែ​ប៉ូលិស​នៅ​មិនទាន់​ប្រាប់​ឈ្មោះ​នៅឡើយ។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាងសំណុំរឿង​បញ្ជាន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់