adverise with khmeread 0

រឿង​ពិត​កាលពី​ដប់​ឆ្នាំមុន​ត្រូវបាន​លាតត្រដាង​! Jude Law សុខចិត្ត​ប្រគល់​តួ Superman ឱ្យទៅ​លោក Brandon Routh ដោយសារ​អត់​ចូលចិត្ត​ឈុត​លី​អូ​ក្រៅ​ខោ

     Jude Law បានបង្ហាញ​ឱ្យដឹងថា​គាត់​បាន​បោះបង់​តួអង្គ​ដ៏​សំខាន់​នៃ​ខ្សែភាពយន្ត Superman កាលពី​ឆ្នាំ ២០០៦​។​

​    ​ខណៈដែល​បានបង្ហាញ​ខ្លួន​នៅលើ​កម្មវិធី The Late Show with Steven Colbert កាលពី​អង្គារ​កន្លងទៅ តារា​សម្តែង​រូបរាង​សង្ហា​រូបនេះ​បាន​ប្រាប់ថា​គាត់​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ស្លៀកខោ​ក្នុង​ខុស​បច្ចេកទេស នៃ​ឈុត​សម្លៀកបំពាក់​ខៀវ និង​ក្រហម​នៃ​តួអង្គ​វីរបុរស​ពិភពលោក​មួយ​នេះ​។​

​    ​តារា​សម្តែង​វ័យ ៤៣​ឆ្នាំ​រូបនេះ បានសម្រេច​ចិត្ត​ផ្តល់ឱកាស​មួយ​នេះ​ទៅដល់ Brandon Routh ដើម្បី​ក្លាយខ្លួន​ទៅជា​តួអង្គ​វីរៈបុរស​ដ៏​ល្បីល្បាញ Superman ខណៈដែល​គាត់​បាន​លាតត្រដាង​ការពិត​លាក់ទុក ១០ ឆ្នាំ​មកនេះ​ថា គាត់​អត់​ចូលចិត្ត​ស្លៀក​ឈុត​លី​អូ​ក្រៅ​ខោ​សម្រាប់​ខ្សែភាពយន្ត Superman Returns នោះទេ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់