adverise with khmeread 13390997 989484164499832 22907141 n

ម្ចាស់ផ្ទះ​សំណាក់ ឆ្លាត​អាចជា​ដៃគូ​ដ៏​ល្អ​សម្រាប់​បុរស​រក​ម្ហូប​ក្រៅ​ផ្ទះ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រីរ​កស៊ីផ្លូវភេទ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន បន្ទាប់ពី​ពួកនាង​បាន​ប្រើល្បិច​លួងលោម​បុរស​ម្នាក់​​ ដែលជា​អ្នករត់ម៉ូតូឌុប​ឡើងលើ​ផ្ទះសំណាក់ ហើយ​នាង​ទិញ​ទឹកក្រឡុក​ដោយ​ដាក់​ថ្នាំ​សណ្ដំ​ចំនួន​៦​គ្រាប់ បណ្ដាលឱ្យ​សន្លប់​ស្ដូកស្ដឹង​នៅក្នុង​បន្ទប់ រួច​ប្រុង​យក​ម៉ូតូ​ជនរងគ្រោះ​ចេញ​តែ​ត្រូវ​ម្ចាស់​ផ្ទះសំណាក់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច។​

    ករណី​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ទីតាំង​លេខ​៤៣​បេ​៣ តាម​បណ្ដោយ​ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ហែម សុ​ភី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​លេខ​២៣ ភូមិ​ដំណាក់​ធំ​២ សង្កាត់​-​ខណ្ឌមានជ័យ។ ចំណែកឯ​នារី​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ​ សេង លី​ម៉េង អាយុ​២៨​ឆ្នាំ មុខរបរ​រក​ស៊ី​ផ្លូវភេទ។​

    រីឯ​បក្ខពួក​ដែល​រត់គេចខ្លួន​បាត់ឈ្មោះ ​ស្រី មុំ ភេទ​ស្រី អាយុ​២០ឆ្នាំ មុខរបរ​រក​ស៊ី​ផ្លូវភេទ អ្នក​ទាំង​២​ស្នាក់នៅ​មិន​ពិតប្រាកដ។ វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដាសេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-3283 ប៉ូលិស​បានប្រគល់​ឱ្យ​ជនរងគ្រោះ​វិញ។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​ជនសង្ស័យ​២​នាក់​នៅ​ម្ដុំ​ផ្សារកណ្ដាល យកទៅ​ដេក​នៅផ្ទះ​សំណាក់​យីហោ​ពន្លឺ​ពេជ្រ។ ពេលនោះ​នារី​សង្ស័យ​ទាំង​២​នាក់ បាន​ប្រើល្បិច​ទិញ​ទឹកក្រឡុក​ឱ្យ​បុរសរងគ្រោះ​ផឹក ដោយបាន​ដាក់​ថ្នាំ​សណ្តំ​ចូល​ចំនួន​៦​គ្រាប់ ហើយ​បុរសរងគ្រោះ​បាន​ផឹកទឹក​ក្រឡុក​នេះ​រួច​ក៏​សន្លប់​ឈឹង។​

    បន្ទាប់ពី​បុរសរងគ្រោះ​សន្លប់​ហើយ​នារី​សង្ស័យ​ទាំង​២ បាន​ស្ទាប​យក​កូនសោ​ម៉ូតូ​ចុះមក​ក្រោម​ដើម្បី​យក​ម៉ូ​​តូ​របស់​ជនរងគ្រោះ​ចេញ។ តែ​ត្រូវ​ម្ចាស់ផ្ទះ​មិនឱ្យ​យកចេញ​ហើយ​ឡើងទៅ​មើល​ជនរងគ្រោះ​ស្រាប់តែ​ឃើញ​ដេក​សន្លប់ បែកពពុះមាត់ រួច​ហៅ​ម៉ូតូ​កង់​បី​ដឹក​មក​មន្ទីរពេទ្យ​កាលម៉ែត​ជាមួយ និង​ជនសង្ស័យ​ផងដែរ។​

    ក្រោយពេល​មកដល់​មន្ទី​រ​ពេទ្យ​កាលម៉ែត ភ្លាមនោះ​នារី​សង្ស័យ​ម្នាក់​ឈ្មោះ​ ស្រី មុំ បាន​រត់​គេចខ្លួនបាត់ នៅសល់តែ​នារី​សង្ស័យ​ឈ្មោះ ​សេង លី​ម៉េង ត្រូវបាន​ម្ចាស់ផ្ទះ​សំណាក់​និង​សន្តិសុខ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែម្តង។​

    ម្ចាស់ផ្ទះ​សំណាក់​ទាំងអស់​បើ​ចេះ​សង្ស័យ​និង​ប្រយ័ត្នប្រយែង​បែបនេះ មិន​ងាយ​នឹង​កើតឡើង​បទល្មើស​នោះឡើយ៕ប្រភព៖ ខ្មែររីដ Khmeread.com

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់