adverise with khmeread Untitled 1

មុខសញ្ញា​គាស់​ផ្ទះ​និង​លួច​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​កា​កាប បាន​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន ឃាត់​មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​និង​កាច់​សោ​.​ក​លួច​ម៉ូតូ​បាន​ម្នាក់ ដោយយោង​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ  ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ធី ណា​រាជ្យ អាយុ​២២​ឆ្នាំ​ទីលំនៅ​ភូមិ​ស្លែង​រលើង .​សង្កាត់​ទឹកថ្លា​.​ខណ្ឌ​សែន​សុខ​។​

     ប៉ូលិស​បន្តថា  ក្រោយពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​ដកហូត​ដែក​ចុង​ស្រួច​រាង​អក្សរ​តេ​,​ដែក​សរសៃ​តូច​សម្រាប់​ឆ្កឹះ​មេសោ​,​កន្ត្រៃ​កាត់​ក្រចក​,​កូនសោរ​ម៉ូតូ​2.
,​ម៉ូតូ​មួយគ្រឿង​ម៉ាក​ប៊ែ​លី​ពាក់​ស្លាក​លេខ​1AP-4720​ភ្នំពេញ​និង​សម្ភាៈ​មួយចំនួនទៀត​។​

     បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង និង​ឃុំខ្លួន​នៅ​ជំនាញ​ផ្នែក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់